វៀតណាមនិងឥណ្ឌូនេស៊ីចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី១១ កញ្ញា ប្រទេសទាំងពីរបានចេញ សេចក្ដីថ្លែងការណ៍រួម។
វៀតណាមនិងឥណ្ឌូនេស៊ីចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា (រូបថត៖ VOV)


តាមនោះ ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញជួបចរចាយ៉ាងទូលំទូលាយអំពី ទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិផ្សេងៗទៀតដែលភាគីទាំងពីរយក ចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញធ្វើជាសាក្សីពិធីចុះហត្ថ លេខាលើកម្មវិធីធ្វើសកម្មភាពលាតត្រដាងអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋឥណ្ឌូនេស៊ីដំណាក់កាល២០១៩-២០២៣ និងសេចក្ដីប្រកាសរួមស្ដីពីការចូលរួមដោយ ស្ម័គ្រចិត្តក្នុងកិច្ចសហប្រតិ បតិ្តការអន្តរជាតិស្ដីពីការប្រឆាំងការនេសាទដោយខុសច្បាប់ មិនរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) និងការជំរុញការគ្រប់គ្រងរបរ នេសាទប្រកបដោយចីរភាព។

        ថ្នាក់ដឹកនាំទាំងពីររូបបានយល់ស្របគ្នាលើការអនុវត្តវិធានការដ៏ខ្លាំងក្លាថែមទៀតដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ថាមពល អាកាសចរណ៍និងនាវាចរណ៍ អភិវឌ្ឍន៍ជនបទ សេដ្ឋកិច្ចសមុទ្រ និងវប្បធម៌ សង្គម ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅអង្គការនិងវេទិកាតំបន់និងពុហភាគីនានា ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សា សន្តិភាព ស្ថិរភាព និងការរគោពច្បាប់ ក្នុងនោះមានសុវត្ថិភាព សន្តិសុខនិងសេរី ភាពនាវាចរណ៍និងអាកាសចរណ៍នៅតំបន់ រួមទាំងសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ