វៀតណាមនិងឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
ក្នុងរយះពេល ថ្ងៃទី ២៨ និង ២៩ សីហា គណះប្រតិភូវៀតណាម និងឥណ្ឌូនេ
ស៊ី បានដំណើការចរចារ លើកទី២ នៅប៉ាលី (ឥណ្ឌូនេស៊ី) ដោយប្រធានបទ៖ ឆ្ពោះ
ទៅទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ វៀតណាម -ឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ ដោយអនុរដ្ឋមន្ត្រី ក្រសួងការបរទេស Pham Quang Vinh ប្រធានគណះប្រតិភូវៀតណាម និងអគ្គនាយក នាយកដ្ឋានវិភាគគោលនយោបាយ និងការអភិវឌ្ឍន៍ នៃក្រសួង ការបរទេសឥណ្ឌូនេស៊ី Pitono Purnomo ប្រធានគណះប្រតិភូ ឥណ្ឌូនេ ស៊ី ធ្វើសហ
អធិតី។ នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីបណ្ដាបញ្ហាដែលយកចិត្ត ទុកដាក់ ដូចគ្នា ក្នុងនោះប្រមូលផ្តុំចូលក្នុងបណ្ដាខ្លឹមសារស្នូលនៃទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រ វៀតណាម -ឥណ្ឌូនេស៊ី រួមមានបណ្ដាការខំប្រឹងប្រែង បង្កើនកិច្ចសហ
ប្រតិបត្តិ ការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។ អំពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរប្រមូលផ្តុំទៅលើវិស័យស្នូល ដូចជា៖
នយោបាយ សន្តិសុខការពារជាតិ ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម …។ល។ អំពីបណ្ដាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរ ឯកភាពបង្កើន កិច្ច សហប្រតិបត្តិការក្នុងបណ្ដាវេទិកាក្នុងតំបន់ និងលើពិភពលោក៕
|
វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ(internet) |