វៀតណាមនិងឥណ្ឌូនេស៊ីអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍
|
វៀតណាមនិងឥណ្ឌូនេស៊ីអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត |
(VOV)_ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន-អាមេរិកនៅរដ្ឋ California(អាមេរិក) ក្នុងថ្ងៃទី១៥និងទី១៦កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានមានជំនួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
លោក Joko Widodo។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបន្តរក្សាដំណើរ
ទស្សនកិច្ច និងជំនួបសន្ទនាជាន់ខ្ពស់។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko
Widodo បានជូនដំណឹងអំពីផែនការទៅបំពេញទស្សនកិច្ចនៅវៀតណាម នាពេល
ខាងមុខនេះ។ ថ្នាក់ដឹកនាំទាំងពីររូបនេះ ក៏បានឯកភាពអំពីការបង្កើនកិច្ចសហប្រ
តិបត្តិការសេដ្ឋកិច្ច វិនិយោគ រួមសហការយ៉ាងស្អិតរមួតជាមួយគ្នាក្នុងពេលដោះ
ស្រាយបញ្ហានានាទាក់ទិនដល់អ្នកនេសាទនិងនាវានេសាទរបស់វៀតណាម។
ស្ដីអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ប្រទេសទាំងពីរបានឯក
ភាពជំរុញខ្លាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយាមល្បាតទ្វេភាគី រួមសហ
ការប្រឆាំងភេរវកម្មក្នុងតំបន់ បង្កើតខ្សែរទូរស័ព្ទ Hotline រវាងកងទ័ពជើងទឹកនៃ
ប្រទេសទាំងពីរ និងយន្តការសន្ទនាគោលនយោបាយដើម្បីរួមចំណែករក្សាសន្តិ
ភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីររូបនេះក៏
បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលបានភាគីទាំងពីរយកចិត្តទុកដាក់
ដូចគ្នា។
ភាគីទាំងពីរបានឯកភាពជំរុញចំណងសាមគ្គីភាព និងរក្សាតួនាទីជាមជ្ឈ
មណ្ឌលរបស់អាស៊ានក្នុងបញ្ហាធំៗ ដែលទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍
បស់ប្រទេសនិមួយៗនិងតំបន់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក៏បានអះអាងជាថ្មីម្តង
ទៀត សារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាព
នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត អនុវត្តសេចក្ដីថ្លែងការណ៍រួម
អំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចុះហត្ថលេខាលើ
ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)យ៉ាងឆាប់ៗ ក៏ដូចជាការដោះស្រាយជំ
លោះនៅលើសមុទ្រតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការ
សហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២៕