វៀតណាមនិងឥណ្ឌាមានសក្កានុភាពសហប្រតិបត្តិការជាច្រើនលើវិស័យត្បាញកាត់ដេរ
(VOVWORLD) -អគ្គស្ថានកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានរៀបចំសន្និសីទ ជួបប្រា ស្រ័យ “ត្បាញកាត់ដេរ៖កិច្ចសហប្រតិបត្តិការវាងឥណ្ឌាជាមួយវៀតណាម” នាយប់ ថ្ងៃទី១១ខែមេសា។
ទិដ្ឋភាពនៃសន្និសីទ |
សន្និសីទនេះសំដៅជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជគម្មលើ វិស័យត្បាញកាត់ដេររវាងប្រទេសទាំងពីរ ដោយឆ្ពោះទៅគោលដៅទទួលបានទំហំ ពាណិជ្ជកម្មនាំចេញនាំចូលចំនួន៨០លានដុល្លាអាមេរិកនាឆ្នាំ២០២០។
វាយតម្លៃអំពីលទ្ធភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក K.Srikar Reddy អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញបានពិនិត្យថា វិស័យត្បាញកាត់ដេរ វៀតណាមនៅពោរពេញទៅដោយសក្កានុភាព ហើយសហគ្រាសឥណ្ឌាកាន់តែមាន ការយកចិត្តទុកដាក់វិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាមផងដែរ។ ការដែលប្រ ទេសទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ ជាឱកាសសម្រាប់សហគ្រាសនៃប្រទេសទាំងពីរជម្រុញផលិតកម្មនិងបើកទូលាយទីផ្សារអន្តរជាតិ៕