វៀតណាមនិងឥណ្ឌាស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបតិ្តការទេសចរណ៍

(VOVworld) - ក្នុងកម្មវិធីពន្លឿនទេសចរណ៍វៀតណាមដែលបានរៀបចំឡើងនៅ
ឥណ្ឌានាថ្ងៃទី២៤ មិនា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានឧទ្ទេសនាម ជាមួយក្រុមហ៊ុននានានៃប្រទេសសាម៉ី អំពីការអភិវឌ្ឍន៍នៃផ្នែកឧស្សាហកម្មទេស
ចរណ៍វៀតណាម រាល់លក្ខណៈវប្បធម៌ដ៏វិសេសវិសាល រម្មណីយដ្ឋាន និងទីកន្លែង
ទេសចរណ៍ដ៏ល្បីឈ្មោះរបស់វៀតណាម ព្រមទាំងផ្សព្វផ្សាយអំពីកម្មវិធី ទេស
ចរណ៍គួរឲ្យទាក់ទាញ។ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក
Nguyen Van Tuan បានឲ្យដឹងថា នាពេលខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀត
ណាម (Vietnam Airlines) គ្រោងបើកផ្លូវហោះហើរត្រង់ទៅកាន់ឥណ្ឌា បង្កើតឱកាស
ជំរុញកិច្ចសហប្រតិបតិ្តការក្នុងវិស័យទេសចរណ៍។
វៀតណាមនិងឥណ្ឌាស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបតិ្តការទេសចរណ៍ - ảnh 1
ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក Nguyen Van Tuan ថ្លែងមតិនៅកម្មវិធីនេះ (រូបថត៖TTXVN)

ចូលរួមកម្មវិធីនេះ ប្រធានអគ្គនាយកដ្ឋានទេសចរណ៍ឥណ្ឌាលោក Suman Bila ក៏
បានចាត់ទុកថា ចំណុចស្នូលដើម្បីជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង
២នាបច្ចុប្បន្ន គឺការបើកផ្លូវហោះហើរត្រង់។តាមលោកថា កិច្ចព្រមព្រៀងរវាង ឥណ្ឌាជាមួយក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមនាពេលថ្មីៗនេះ នឹង
ជា ក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ប្រទេស
ទាំង២ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ