វៀតណាមនិងឥណ្ឌាឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា នៅទីក្រុងញូវដែលី នាយប់ថ្ងៃទី ១៧ មិថុនា រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar។ 
វៀតណាមនិងឥណ្ឌាឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (រូបថត៖ TTXVN)

ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវអនុវត្តន៍វិធានការពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានគោលដៅ ១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា វប្បធម៌ ការជួបប្រាស្រ័យប្រជាជន វិទ្យាសាស្ត្របច្ចេកវិទ្យា ថាមពល ការអប់រំ-បណ្តុះបណ្តាល... ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាង។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មានតាមអ៊ីនធឺណិតរវាងមជ្ឈមណ្ឌលឆ្លើយតបគ្រោះអាសន្នតាមអ៊ីនធឺណិត រដ្ឋបាលសន្តិសុខព័ត៌មាន ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម និងមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ កំព្យួទ័រ ក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ