វៀតណាមនឹងឧទ្ទេសនាមផ្ទាល់កសិផលទៅទីផ្សារពិភពលោក
|
វៀតណាមនឹងឧទ្ទេសនាមផ្ទាល់កសិផលទៅទីផ្សារពិភពលោក (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២ កុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានទៅទស្សនាការចាប់ផ្តើមផលិតកម្មកសិ
កម្មអនុវត្តបច្ចេកវិទ្យាខ្ពស់នៅខេត្ត Ha Nam ទៅសាកសួរសុកទុក្ខកម្មករ
នៅក្រុមហ៊ុនចំកាត់ប្រព័ន្ធខ្សែ Sumi វៀតណាមនិងរូបសណ្ឋានកសិកម្ម
បច្ចេកវិទ្យាខ្ពស់នៅស្រុក Ly Nhan (ភាគខាង ជើងវៀតណាម)។ ថ្លែងមតិ
នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកថា៖ កសិកម្មស្ថាបនាច្នៃ
ប្រឌិតគឺជាកសិកម្មសេរីរាង្គស្អាតតាមតម្រូវការនៃទីផ្សារដែលឆ្ពោះទៅ
ប្រជាពលរដ្ឋនិងការនាំចេញបន្លែនិងការចិញ្ចឹមសត្វ។ ដើម្បីដោះស្រាយ
បញ្ហាក្នុងផ្នែកកសិកម្មវៀតណាម លោក Nguyen Xuan Phuc បានចាត់
ទុកថា៖ ត្រូវលើកទឹកចិត្តថែមទៀតការចាប់ផ្តើមអាជីវកម្មថ្មីលើវិស័យ
កសិកម្មថែមទៀត អនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងកសិកម្ម រួមជាមួយគ្នានោះ
គឺបើកទូលាយទ្រង់ទ្រាយ កសិកម្ម បង្កើនប្រភពទុនសំរាប់កសិកម្ម។
ក្រៅពីនោះ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យប្រមូលផ្តុំទៅលើការ
អភិវឌ្ឍន៍ប្រភពធនធានមនុស្សពីប្រជា កសិកដើម្បីបំរើឲ្យកសិកម្ម
បច្ចេកវិទ្យាខ្ពស់ បើកទូលាយទីផ្សារ លើកកំពស់ គុណភាពសំបកផលិត
ផល កសាងពាណិជ្ជសញ្ញាដើម្បីបំរើការនាំចេញ ផងដែរ៕