វៀតណាមនាំចេញទៅអាមេរិកជាង ៥៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨
(VOVWORLD) -វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចំនួន ៣៥ នៅទ្វីបអាមេរិក។
លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម |
នាយប់ថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរៀបចំកម្មវិធីជួបជុំរវាងដៃគូតំបន់ទ្វីបអាមេរិកឆ្នាំ២០១៩។ វេទិកានេះមានការចូលរួមរបស់តំណាងជាឯកអគ្គរដ្ឋទូត និងតំណាងស្ថាប័នការទូតបណ្ដាប្រទេសទ្វីបអាមេរិកប្រមាណ ២០០ រូប ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិ រួមជាមួយសហគ្រាសវៀតណាម និងសហគ្រាសនៃបណ្ដាប្រទេសទ្វីបអាមេរិកយ៉ាងច្រើនកុះករ។
អញ្ជើញថ្លែងនៅទីនេះ លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសង្កត់ធ្ងន់លើសមិទ្ធផលសេដ្ឋកិច្ចរបស់វៀតណាមនាពេលកន្លងទៅ ជាពិសេសគឺលទ្ធផលកំណើនសេដ្ឋកិច្ចខ្ពស់ឆ្នាំប្រចាំ ២០១៨ និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់សហគមន៍ដៃគូអន្តរជាតិ ដែលក្នុងនោះមានដៃគូទ្វីបអាមេរិកផង។
"ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងរាល់សក្ដានុពលសហប្រតិបត្តិការដ៏ធំធេងនោះ វៀតណាម និងបណ្ដាប្រទេសទ្វីបអាមេរិក កំពុងពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងប្រឈមនឹងកាលានុវត្តភាពដ៏ធំធេង ដើម្បីអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅថែមទៀត។ វៀតណាមមានគោលបំណងចង់លើកកម្ពស់ថែមទៀតនូវតម្លៃពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្ដប្រទេសនៅក្នុងតំបន់ ដែលក្នុងនោះផ្ដោតលើវិស័យ ថាមពល ទូរគមនាគមន៍ កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងបណ្ដាផ្នែកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
នាបច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចំនួន ៣៥ នៅទ្វីបអាមេរិក។ រហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបត្រូវបាន កើនឡើងដោយឥតឈប់ឈរ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក កើនប្រមាណ ៤,៥ ដង ពី ១៧២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៨ទៅ ៧៨,៣៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ក្នុងនោះ វៀតណាមនាំចេញទៅកាន់តំនប់នេះ ជាង ៥៨ ពាន់លានដុល្លារអាមេរិក៕