វៀតណាមនាំចេញបង្គាជើងដំបូងក្នុងឆ្នាំ ២០២១

(VOVWORLD) - ការនាំចេញជលផលមួយជើង គឺជាសារមួយ ដែលបានផ្ញើទៅកាន់មិត្តភក្តិអន្តរជាតិអំពីគុណភាព នៅពេលប្រើប្រាស់ទំនិញវៀតណាម។
វៀតណាមនាំចេញបង្គាជើងដំបូងក្នុងឆ្នាំ ២០២១ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ nld.com.vn)

កាលពីថ្ងៃទី ៥ មករា នៅក្រុមហ៊ុនភាគហ៊ុនជលផល Minh Phu Hau Giang នោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Hau Giang និងសម្ព័ន្ធក្រុមហ៊ុន Minh Phu រៀបចំពិធីនាំចេញបង្គាចំនួន ១៦០ តោន ជើងដំបូងក្នុងឆ្នាំ២០២១ ទៅកាន់ទីផ្សារអឺរ៉ុប (EU) សហរដ្ឋអាមេរិក និងជប៉ុន។ ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានសង្កត់ធ្ងន់ថា ការនាំចេញជលផលមួយជើង គឺជាសារមួយ ដែលបានផ្ញើទៅកាន់មិត្តភក្តិអន្តរជាតិអំពីគុណភាព នៅពេលប្រើប្រាស់ទំនិញវៀតណាម។ លោក Phung Duc Tien បានស្នើឲ្យខេត្ត ក្រុងនានាលើកទឹកចិត្តការអភិវឌ្ឍផលិតកម្មតាមទិសតភ្ជាប់ខ្សែសង្វាក់ ព្រមទាំងគ្រប់គ្រងគុណភាពនៃធាតុចូល ក៏ដូចជាគ្រប់គ្រងលក្ខខ័ណ្ឌចិញ្ចឹម សំដៅធានា គុណភាព សុវត្ថិភាពចំណីអាហារជលផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ