វៀតណាមនាំចេញផ្លែគូលេនរាប់សិបតោនទៅទីផ្សារអូស្ត្រាលីជាលើកដំបូង
|
វៀតណាមនាំចេញផ្លែគូលេនរាប់សិបតោនទៅទីផ្សារអូស្ត្រាលីជាលើកដំបូង (Image: VNA) |
(VOVworld) – វៀតណាមបាននាំចេញផ្លែគូលេនចំនួន ១៧ តោនជាលើកដំបូង
ទៅទីផ្សារអូស្ត្រាលី។ នេះគឺជាលទ្ធផលក្រោយពីរយៈពេល ១២ ឆ្នាំ ដំណើការ ចរចារដើម្បីមុខទំនិញផ្លែគូលេនរបស់វៀតណាមត្រូវបានអនុមញ្ញត្តឲ្យនាំចេញទៅ កាន់ទីផ្សារអូស្ត្រាលីដែលបានសឲ្យឃើញនូវសក្តានុភាពជំរុញការនាំចេញផ្លែគូ លេននិយាយដោយឡែកនិងទំនិញកសិផលនិយាយរួមទៅអូស្ត្រាលីមានភាព
ងាយស្រួលជាច្រើន។ ប្រសិនបើ ជើងទំនិញដំបូងនេះទទួលបានជោគជ័យ បណ្ដាក្រុមហ៊ុននាំចូលអូស្ត្រាលីនឹងចុះហត្ថលើខាលើកិច្ចសន្យាធំជាងជាមួយ
វៀតណាម ហើយបើកចេញឱកាសសំរាប់ការនាំចេញផ្លែគូលេនវៀតណាមនៅ
ទីផ្សារអូស្ត្រាលី។ នាបច្ចុប្បន្ន តំណាងពាណិជ្ជកម្មរបស់វៀតណាមប្រចាំនៅ អូស្ត្រាលីកំពុងសហការជាមួយបុគ្គលអង្គការនៅទីនេះដើម្បីជំរុញយ៉ាងខ្លាំងចល នាផ្សព្វផ្សាយផ្លែគូលេនរបស់វៀតណាមនៅទីផ្សារអូស្ត្រាលី៕