វៀតណាមនាំចេញផ្លែស្រការនាគស្រស់ដំបូងទៅអូស្ត្រាលី
(VOVWORLD) -នាថ្ងៃទី ២០ កញ្ញា នៅក្រុមហ៊ុនចំកាត់ Hoang Phat (ស្រុក Chau Thanh ខេត្ត Long An ភាគត្បូងវៀតណាម) ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Long An រៀបចំ “ពិធីប្រកាសនាំចេញផ្លែស្រការនាគស្រស់ដំបូងទៅទីផ្សារអូស្ត្រាលី”។
វៀតណាមនាំចេញផ្លែស្រការនាគស្រស់ដំបូងទៅអូស្ត្រាលី |
នាថ្ងៃទី ២០ កញ្ញា នៅក្រុមហ៊ុនចំកាត់ Hoang Phat (ស្រុក Chau Thanh ខេត្ត Long An ភាគត្បូងវៀតណាម) ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Long An រៀបចំ “ពិធីប្រកាសនាំចេញផ្លែស្រការនាគស្រស់ដំបូងទៅទីផ្សារអូស្ត្រាលី”។ ផ្លែស្រការនាគនាំចេញលើកនេះជាស្រការនាគសាច់ស ដែលមានផលិតផលសរុបប្រមាណ ៣ តោនដោយនាយកដ្ឋានការពារដំណាំវៀតណាមត្រួតពិនិត្យ និងផ្ដល់វិញ្ញាបនប័ត្រដែលគ្មានសត្វល្អិតចង្រៃ។ ផ្លែ ស្រការនាគនេះបានដឹកជញ្ជូនទៅអូស្ត្រាឡលីតាមផ្លូវអាកាស។ ការនាំចេញលើកនេះបានកត់សម្គាល់ការជឿនលឿននៃផ្នែកកសិកម្មវៀតណាមនិយាយរួម និងផ្នែកសិកម្មខេត្ត Long An និយាយដោយឡែក ក្នុងការពង្រីកទីផ្សារប្រើប្រាស់ និងសមាហរណកម្មអន្តរជាតិនៃផ្លែស្រការនាគវៀតណាម។ សហគ្រាសនាំចូលនៅក្នុង និងក្រៅប្រទេសមួយចំនួន បានវាយតម្លៃខ្ពស់ចំពោះផ្លែស្រការនាគនៅពេលនាំចេញ នឹងនាំមកនូវចំណេញសម្រាប់វៀតណាមជាងច្រើនដងបើប្រៀបនឹងផ្លែឈើផ្សេងៗទៀត ដោយសារផ្លែឈើនេះមានររដូវប្រមូលផលពេញមួយឆ្នាំ៕