វៀតណាមនាំចេញហួសកំរិតចំនួន ២ ពាន់ ៨ រយលានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែកន្លងទៅ
(VOVWORLD) -អគ្គនាយកដ្ឋានស្ថិតិវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់ទំនិញនាំចេញនាខែវិច្ឆិកា ឆ្នាំ ២០១៧ របស់វៀតណាមទទួលបាន ១៩ ពាន់លានដុល្លារអាមេរិក។ ជាទូទៅ ក្នុងរយៈពេល ១១ ខែកន្លងទៅនោះតម្លៃប្រាក់ទំនិញនាំចេញទទួលបាន ១៩៣ ពាន់ ៨រយលានដុល្លារអាមេរិក កើន ជាង ២១ % បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
វៀតណាមនាំចេញហួសកំរិតចំនួន
២ ពាន់ ៨ រយលានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែកន្លងទៅ |
អគ្គនាយកដ្ឋានស្ថិតិវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់ទំនិញនាំចេញនាខែវិច្ឆិកា ឆ្នាំ ២០១៧ របស់វៀតណាមទទួលបាន ១៩ ពាន់លានដុល្លារអាមេរិក។ ជាទូទៅ ក្នុងរយៈពេល ១១ ខែកន្លងទៅនោះតម្លៃប្រាក់ទំនិញនាំចេញទទួលបាន ១៩៣ ពាន់ ៨រយលានដុល្លារអាមេរិក កើន ជាង ២១ % បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ទន្ទឹមនឹងនោះ តម្លៃប្រាក់ទំនិញនាំចូលនាខែវិច្ឆិកា ទទួលបាន ១៩ ពាន់លានដុល្លារអាមេរិក។ ជាទូទៅ ក្នុងរយពេល ១១ ខែកន្លងទៅ តម្លៃប្រាក់ទំនិញនាំចូលទទួលបាន ១៩១ ពាន់លានដុល្លារអាមេរិក កើន ២១% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ជញ្ជីងពាណិជ្ជកម្មទំនិញក្នុងរយៈពេល ១១ ខែគឺនាំចេញហួសកំរិត ២០០ លានដុល្លារអាមេរិក។ ជាទូទៅក្នុងរយៈពេល ១១ ខែកន្លងទៅ ទូទាំងប្រទេសនាំចេញហួសកំរិតចំនួន ២ ពាន់ ៨ រយលានដុល្លារអាមេរិក។
តម្លៃប្រាក់នាំចេញមុខទំនិញសំខាន់ៗបន្តកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ស្ដីពីទីផ្សារទំនិញនាំចេញក្នុងរយៈពេល ១១ ខែកន្លងទៅនោះ អាមេរិកគឺជាទីផ្សារនាំមុខគេ បន្ទាប់មកគឺសហភាពអឺរ៉ុប ចិន ទីផ្សាអាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង៕