វៀតណាមនាំចេញអនុសាសន៍នៅសន្និសីទបង្កើនឱកាសវិនិយោគសំរាប់អាស៊ាន
|
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Do Hoang Anh Tuan |
(VOV)_នាថ្ងៃទី១៥វិច្ឆិកា សន្និសីទជំរុញវិនិយោគ របស់បណ្ដារដ្ឋមន្ត្រីក្រសួងហិរញ្ញ
វត្ថុអាស៊ាន លើកទី១១ (AFMIS 11) បានប្រារព្វឡើងនៅទីក្រុងJakarta ( ឥណ្ឌូនេស៊ី)។
ដោយប្រធានបទ៖ តំបន់សកម្ម ស្ដាឡើងវិញ និងការរួមបញ្ជូល AFMIS ១១ បានប្រមូល
ផ្តុំទៅលើឱកាសវិនិយោគនៅក្នុងតំបន់ ស្វែងរកឱកាសអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ និង
សក្ដានុភាពរបស់ខឿនសេដ្ឋកិច្ចទីផ្សារទើបលេចចេញ នៅទ្វីបអាស៊ី។ គណៈប្រតិភូវៀត
ណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Do Hoang Anh Tuan បាន
អញ្ជើញចូលរួមសន្និសីទ។ ថ្លែងមតិនៅកិច្ចប្រជុំពេញអង្គ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
លោក Do Hoang Anh Tuan បានចែករំលែកទស្សនះមួយចំនួន អំពីឧបសគ្គ បញ្ហា
ប្រឈម និងដំណោះស្រាយមួយចំនួន របស់វៀតណាម និងប្រទេសមួយចំនួនក្នុងតំ
បន់។ ក្នុងនោះ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើ ឧបសគ្គចំនួន៣ ដែលខឿនសេដ្ឋ
កិច្ចសកលកំពុងប្រឈម នាបច្ចុប្បន្ន គឺ៖កំណើនសេដ្ឋកិច្ចថយចុះហើយមិនអាចស្ដា
ឡើងវិញ ការរងឥទ្ធិពលពីស្ថានភាពនយោបាយអស្ថិរភាពនៅប្រទេសមួយចំនួន និង
បញ្ហាបំរ៉ែបំរួលអាកាសធាតុ៕