វៀតណាមនៅតែជាគោលដៅដ៏ទាក់ទាញនៃលំហូរទុនវិនិយោគបរទេសសម្រាប់សហគ្រាសអឺរ៉ុប
(VOVWORLD) - យោងតាមរបាយការណ៍ សន្ទស្សន៍បរិយាកាសធុរកិច្ច (BCI) ថ្មីបំផុតដែលបានធ្វើឡើងដោយសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) និង Decision Lab មេដឹកនាំធុរកិច្ចអឺរ៉ុបបានសំឡឹងឃើញថា សេដ្ឋកិច្ចវៀតណាមមានភាពប្រសើរឡើងជាក់លាក់មួយចំនួន។
វៀតណាមនៅតែជាគោលដៅដ៏ទាក់ទាញនៃលំហូរទុនវិនិយោគបរទេសសម្រាប់សហគ្រាសអឺរ៉ុប។ (រូបភាព៖ TTXVN) |
សន្ទស្សន៍បរិយាកាសធុរកិច្ច (BCI) ត្រូវបានចាត់ទុកថា ជាការវាល់វែងឈានមុខគេ សម្រាប់សហគមន៍ធុរកិច្ចនិងអ្នកវិនិយោគអឺរ៉ុប យល់ដឹងកាន់តែច្បាស់អំពីទីផ្សារ វៀតណាម។ ការស្ទង់មតិប្រចាំត្រីមាស គឺជាការបូកសរុបការឆ្លើយតបពីបណ្តាញដ៏ធំធេង រួមមានមានសមាជិក EuroCham វៀតណាម ចំនួន១.៣០០នាក់ ដែលតំណាងឱ្យស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ចថាមវន្តរបស់វៀតណាម។ យោងតាមរបាយការណ៍នេះ ធុរកិច្ចអឺរ៉ុបបន្តកំណត់អត្តសញ្ញាណវៀតណាមជាគោលដៅដ៏ទាក់ទាញយ៉ាងខ្លាំងចំពោះលំហូរទុនវិនិយោគពីបរទេស (FDI) ដោយមានម្ចាស់សហគ្រាសជាង ៣% បានចាត់ទុកវៀតណាមជាប្រទេសមួយក្នុងចំណោមគោលដៅវិនិយោគសំខាន់ទាំងបីរបស់ពួកគេនៅទូទាំងពិភពលោក។ ជាទូទៅ អ្នកឆ្លើយតបតាមការស្ទង់មតិប្រមាណ ៣៦% បានចាត់ចំណាត់ថ្នាក់វៀតណាមនៅលំដាប់លេខ ១ ក្នុងកំពូល ៣ ឬ កំពូល ៥ នៃគោលដៅវិនិយោគឈានមុខគេនៅលើពិភពលោក។ របាយការណ៍របស់ EuroCham ក៏ផ្តល់អនុសាសន៍ថា វៀតណាមត្រូវបន្តកែលម្អក្របខ័ណ្ឌច្បាប់ របបពន្ធដារ ដើម្បីបង្កើនភាពទាក់ទាញក្នុងនាមជាគោលដៅវិនិយោគសកម្ម៕