វៀតណាមនៅតែជាគោលដៅវិនិយោគដ៏គួរឱ្យចាប់អារម្មណ៍

(VOVWORLD) - ឆ្នាំ ២០២៣ បានមើលឃើញការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់យ៉ាងក្នុងនិន្នាការវិនិយោគសកលនៅក្នុងផ្នែកអចលនទ្រព្យសំខាន់ៗជាច្រើន។ ក្នុងផ្ទាំងរូបភាពនេះ វៀតណាមនៅតែជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញជាមួយនឹងលទ្ធភាពស្តារយ៉ាងសកម្ម និងភាពបត់បែនផ្នែកសេដ្ឋកិច្ច។

នេះជាការវាយតម្លៃក្នុងរបាយការណ៍វិនិយោគសកលនៃត្រីមាសទី ២ ឆ្នាំ ២០២៣ ដែលសម្ព័ន្ធក្រុមហ៊ុន Savills ទើបបានប្រកាស។

វៀតណាមនៅតែជាគោលដៅវិនិយោគដ៏គួរឱ្យចាប់អារម្មណ៍ - ảnh 1ជ្រុងមួយនៃទីក្រុងហូជីមិញ។ រូបថត៖ VNA

លោក Troy Griffiths នាយករងនៃក្រុមហ៊ុន Savills Vietnam បានចាត់ទុកថា បើទោះបីជាមានសម្ពាធរយៈពេលខ្លីពីអតិផរណា ក៏ដូចជាការធ្លាក់ចុះនៃផលិតកម្មនិងការនាំចេញក៏ដោយ ក៏យថាទស្សន៍រយៈពេលមធ្យមរបស់វៀតណាមនៅតែមានភាពវិជ្ជមាន។ ទោះបីជាការវិនិយោគផ្ទាល់ពីបរទេស (FDI) បានថយចុះក៏ដោយ ក៏គម្រោងដែលបានចុះបញ្ជីថ្មី និងដើមទុនវិនិយោគបានកើនឡើងយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យផលិតកម្ម។ ការកែលម្អការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំណែទម្រង់រដ្ឋបាល និងការវិនិយោគលើមជ្ឈមណ្ឌលនវានុវត្តន៍នៅវៀតណាម កំពុងធ្វើឱ្យទីផ្សារនេះកាន់តែមានភាពទាក់ទាញខ្លាំងសម្រាប់វិនិយោគិនអន្តរជាតិ។

ទាក់ទិននឹងស្ថានភាពផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក អ្នកជំនាញ Savills Vietnam  បានវាយតម្លៃថា វៀតណាមបានលេចចេញជាគោលដៅដ៏ល្អ ជាមួយនឹងកម្លាំងពលកម្មមានជំនាញខ្ពស់ ថ្លៃដើមប្រកួតប្រជែង និងហេដ្ឋារចនាសម្ព័ន្ធកំពុងត្រូវបានវិនិយោគយ៉ាងខ្លាំង។ ទាក់ទងនឹងអចលនទ្រព្យ លោក Thomas Rooney អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកអចលនទ្រព្យឧស្សាហកម្មរបស់ Savills Hanoi បាននិយាយថា សម្រាប់ការផ្គត់ផ្គង់រោងចក្រដែលមានស្រាប់ ការទាក់ទាញរបស់ខេត្តដូចជា Hai Phong នឹងកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ។ លើសពីនេះ ខេត្ត Bac Ninh ក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកជួលក្នុងស្រុកនិងបរទេស ក៏ដូចជាវិនិយោគិនក្នុងការអភិវឌ្ឍន៍ឃ្លាំងនិងរោងជាងដែលមានស្រាប់ នៅពេលដែលទីក្រុងនេះបានកើនឡើងដល់លំដាប់ទី ៣ អំពីការទាក់ទាញ FDI ។

Savills Group គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យឈានមុខគេក្នុងពិភពលោក ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនទីក្រុងឡុងដ៍។ Savills ត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ១៨៥៥ និងមានបណ្តាញអន្តរជាតិជាង ៧០០ ការិយាល័យនិងក្រុមហ៊ុន។ បច្ចុប្បន្នក្រុមនេះមានបុគ្គលិកសរុបប្រហែល ៣០.០០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ