វៀតណាមនៅតែនាំមុខគេលើពិភពលោកក្នុងការនាំចេញម្រេច
(VOVWORLD) - ទិន្នផលនៃការនាំចេញម្រេចទៅកាន់ទីផ្សារសំខាន់ៗ សុទ្ធតែធ្លាក់ចុះទាំងអស់នៅឆ្នាំ ២០២២ ប៉ុន្តែ វៀតណាមនៅតែជាប្រទេសនាំមុខគេលើពិភពលោក ក្នុងការនាំចេញម្រេច។
នាពេលខាងមុខ ផ្នែកម្រេចត្រូវផ្តោតការយកចិត្តទុកដាក់លើការកែលម្អគុណភាព និងអត្រាកែច្នៃដើម្បីបង្កើតតម្លៃបន្ថែម និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពលើទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ នេះជាព័ត៌មានដែលត្រូបបានអ្នកជំនាញចែករំលែកក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ការនាំចេញម្រេច និងគ្រឿងទេសរបស់វៀតណាមក្រោមកិច្ចព្រមព្រៀង EVFTA ដែលរៀបចំដោយសមាគមម្រេចវៀតណាម (VPA) នៅទីក្រុងហូជីមិញ កាលពីម្សិលមិញ (២១ ធ្នូ)។
យោងតាមស្ថិតិបឋមរបស់ VPA ការនាំចេញម្រេចគ្រប់គ្រប់ប្រភេទពីដើមឆ្នាំដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ របស់ វៀតណាម បានជាង ២១១,៥ ពាន់តោន ដែលមានតម្លៃនាំចេញជាង ៩១១ លានដុល្លារ។ តាមការប៉ាន់ស្មានថា ពេញមួយឆ្នាំការនាំចេញម្រេចរបស់វៀតណាមនឹងកើនដល់ជិត ២៣ ម៉ឺនតោន គិតជាទឹកប្រាក់ ៩៧០លានដុល្លារ កើនឡើងជាង ២% បើធៀបនឹងឆ្នាំ២០២១៕