វៀតណាមនៅតែបន្តទទួលពលរដ្ឋរាប់រយនាក់នៅឯបរទេសវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - ពលរដ្ឋនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ អ្នកជំងឺ និងករណីមានស្ថានភាពលំបាកពិសេសមួយចំនួនទៀត។
នាថ្ងៃទី ៧ ខែមីនា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរចំនួន ២ ដែលបញ្ចូនពលរដ្ឋវៀតណាមចំនួន ៣៦០ នាក់ពីសិង្ហបុរីវិលត្រឡប់មកប្រទេសវិញ។ ពលរដ្ឋនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ អ្នកជំងឺ និងករណីមានស្ថានភាពលំបាកពិសេសមួយចំនួនទៀត។
បន្ទាប់ពីបានចុះចតមក ពលរដ្ឋលើជើងហោះហើរទាំង ២ ត្រូវបានត្រួតពិនិត្យសុខភាពយ៉ាងយកចិត្តទុក ដាក់និងត្រូវបានគណៈកម្មាធិការគ្រប់គ្រងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៃកងយោធភូមិ ភាគ បញ្ចូនទៅមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្ត Ben Tre ខេត្ត Tra Vinh និងខេត្ត Hau Giang។
មុននោះ នាថ្ងៃទី ៦ ខែមីនា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរចំនួន ២ ដែលនាំពលរដ្ឋវៀតណាម ជាង ៣០០ នាក់ មកពីម៉ាឡេស៊ីវិលត្រឡប់មកកាន់ប្រទេសវិញ ហើយត្រូវបានធ្វើចត្តា ឡីស័កនៅខេត្ត Tien Giang និងខេត្ត Vinh Long៕