វៀតណាមនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ស្ថានភាពជួញដូរ សត្វ​​ព្រៃ​ខុសច្បាប់នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នៅថ្ងៃទី ៩ ខែកញ្ញា មជ្ឈមណ្ឌលអប់រំធម្មជាតិបានចេញផ្សាយ“ សកម្មភាពបន្ទាន់ចំនួន ១០ ដើម្បីរាំងស្កាត់ការផុតពូជសត្វព្រៃ” សំដៅទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅវៀតណាម។
វៀតណាមនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ស្ថានភាពជួញដូរ សត្វ​​ព្រៃ​ខុសច្បាប់នៅអាស៊ីអាគ្នេយ៍ - ảnh 1 សត្វព្រៃជាច្រើនត្រូវបានជួញដូរដោយខុសច្បាប់ (រូបថត៖ Xuan Tien / VNA)

ដូច្ចេះហើយ សកម្មភាព មួយក្នុងចំណោមសកម្មភាពបន្ទាន់ទាំង ១០ នេះ គឺការដែលស្ថាប័ននីតិប្រតិបត្តិចាំបាច់ត្រូវផ្ដោតសំខាន់លើការស៊ើបអង្កេត ការចោទប្រកាន់ និងផ្តន្ទាទោសយ៉ាងតឹងរឹងចំពោះមេខ្លោង នៃបណ្តាញជួញដូរសត្វព្រៃធំៗ ដើម្បីលុបបំបាត់សកម្មភាពរបស់បណ្ដាញទាំងនេះ។សូមបញ្ជាក់ដែរថា នាប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តសកម្មភាពបន្ទាន់ទាំង ១០ ។ បច្ចុប្បន្ននេះ វៀតណាមបាននាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ស្ថានភាពជួញដូរសត្វព្រៃខុសច្បាប់នៅអាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ