វៀតណាមនាំមុខគេក្នុងកិច្ចសហប្រតិបត្តិការអន្តរសភា

(VOVWORLD) - ទំនាក់ទំនងរវាងសហភាពអន្តរសភាពិភពលោក (IPU) និងរដ្ឋសភា វៀតណាមកាន់តែល្អប្រសើរនិងនិរន្តរភាព។នេះគឺជាការអះអាងរបស់អគ្គលេខាធិការ IPU លោក Martin Chungong មុនពេលបើកមហាសន្និបាត IPU លើកទី ១៣៨ នៅថ្ងៃទី ២៤ ខែមីនា នៅទីក្រុង Geneva ប្រទេសស្វ៊ីស។
វៀតណាមនាំមុខគេក្នុងកិច្ចសហប្រតិបត្តិការអន្តរសភា - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចេញដំណើរទៅចូលរួម IPU លើកទី ១៣៨ នៅថ្ងៃទី ២៤ ខែមីនា នៅទីក្រុង Geneva ប្រទេសស្វ៊ីស

 ព្រឹត្តិការណ៍នេះ រួមមានសមាជិកសភាជាង ៧០០ នាក់ និង  ថ្នាក់ដឹកនាំស្ថាប័ន នីតិប្បញ្ញត្តិចំនួន ៦៥ នាក់នៅលើ ពិភពលោក។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមដឹកនាំដោយ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

លោក Martin Chungong បានសង្កត់ធ្ងន់ថាវៀតណាមកំពុងនាំមុខគេក្នុង កិច្ចសហប្រតិបត្តិការអន្តរសភា ជាពិសេសក្នុង ព្រឹត្តិការណ៍មហាសន្និបាត IPU លើកទី ១៣២ ដែលបានរៀបចំនៅរដ្ឋធានីហាណូយនាឆ្នាំ ២០១៥ ដោយ មហាសន្និបាតអនុម័តលើសេចក្តីប្រកាសទីក្រុងហាណូយស្តីពី "គោលដៅ អភិវឌ្ឍន៍ដោយចីរភាពនានា៖ ធ្វើឲ្យពាក្យសំដី ក្លាយទៅជាសកម្មភាពជាក់ស្តែង"។

លោក Martin Chungong ក៏រំលឹកឡើងវិញនូវព្រឹត្តិការណ៍មួយក្នុងខែឧសភា ឆ្នាំ២០១៧ថាវៀតណាម បានមាន បទពិសោធន៍ដ៏ល្អប្រសើរក្នុងការដោះ ស្រាយ បញ្ហានានាដែលទាក់ទិននឹងការបំរែបំរួលអាកាសធាតុ នេះហាក់ដូចជា សកម្មភាពជាក់ស្តែងដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជនផងដែរ។

លោក Martin Chungong ក៏បញ្ជាក់ថា វៀតណាមអាចដើរតួយ៉ាងសំខាន់ក្នុង តំបន់ សំដៅជំរុញការអនុវត្ត របៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព ហើយ IPU គាំទ្ររដ្ឋសភាវៀតណាមក្នុងការបន្តរក្សាតួនាទី នាំមុខស្តីពី កិច្ចប្រតិបត្តិការអន្តរសភាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ