វៀតណាមនាំមុខគេក្នុងការស្ទង់មតិអំពីសុទិដ្ឋិនិយមសេដ្ឋកិច្ចក្រោយពីរយៈពេលរក្សាគម្លាតសង្គម

(VOVWORLD) - តាមនោះ វៀតណាមជាប្រទេសនាំមុខគេក្នុងបញ្ជីឈ្មោះប្រទេសទាំង ១៥ពោលខាងលើ ដោយមាន៨០%នៃចំនួនអ្នកបានសួរ ជឿជាក់ថា សេដ្ឋ កិច្ចអាចស្ដារឡើងវិញយ៉ាងឆាប់រហ័សក្រោយពីបញ្ចប់បទបញ្ញតិ្តរក្សាគម្លាតសង្គម។
វៀតណាមនាំមុខគេក្នុងការស្ទង់មតិអំពីសុទិដ្ឋិនិយមសេដ្ឋកិច្ចក្រោយពីរយៈពេលរក្សាគម្លាតសង្គម - ảnh 1លទ្ធផលនៃការស្ទង់មតិរបស់ Ipsos។ (រូបថត៖ Ipsos) 

ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ មេសា ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ Ipsos បានធ្វើការស្ទង់មតិនៅប្រទេសចំនួន១៥អំពីជំនឿជាក់របស់ប្រជាជន ចំពោះការដែលសេដ្ឋកិច្ចជាតិអាចស្ដារឡើងវិញយ៉ាងឆាប់រហ័សក្រោយពីការរអាក់រអួលបង្កឡើងដោយជំងឺឆ្លង Covid-19 ដែរឬអត់។

តាមនោះ វៀតណាមជាប្រទេសនាំមុខគេក្នុងបញ្ជីឈ្មោះប្រទេសទាំង ១៥ពោលខាងលើ ដោយមាន៨០%នៃចំនួនអ្នកបានសួរ ជឿជាក់ថា សេដ្ឋ កិច្ចអាចស្ដារឡើងវិញយ៉ាងឆាប់រហ័សក្រោយពីបញ្ចប់បទបញ្ញតិ្តរក្សាគម្លាតសង្គម។ បន្ទាប់មកគឺប្រទេសចិន (៦៨%) និងឥណ្ឌា (៦៣%)។ ផ្ទុយទៅវិញ ប្រជាជននៅអេស្ប៉ាញ់ អ៊ីតាលី បារាំង អង់គ្លេស រុស្ស៊ី ជប៉ុន និងកាណាដា មិនជឿជាក់ទៅលើអនាគតនៃសេដ្ឋកិច្ចជាតិនោះទេ។

ការស្ទង់មតិរបស់ Ipsos ត្រូវបានអនុវត្តតាមអនឡាញដោយមានការ ចូលរួមរបស់មនុស្សជិត២៩ពាន់នាក់ ដែលមានអាយុក្នុងចន្លោះពី១៨ដល់ ៧៤ឆ្នាំនៅកាណាដានិងអាមេរិក ពី១៦ដល់៧៤ឆ្នាំនៅអូស្ត្រាលី ប្រេស៊ីល ចិន បារាំង អាល្លឺម៉ង់ អ៊ីតាលី ឥណ្ឌា ជប៉ុន មិកស៊ីកូ រុស្ស៊ី អង់គ្លេសនិងវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ