វៀតណាមនាំមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអំពីល្បឿនអភិវឌ្ឍន៍ឌីជីថល
(VOVWORLD) - កាសែត Business Times (សឹង្ហបុរី) កាលពីថ្ងៃទី ២ ខែវិច្ឆិកា បានអះអាងថា កិច្ចប្រឹងប្រែងផ្លាស់ប្តូរទៅជាឌីជីថលរបស់វៀតណាមបាននាំមកនូវល្បឿនអភិវឌ្ឍន៍ដ៏ធំបំផុតសម្រាប់ប្រទេសនេះ ក្នុងចំណោមបណ្ដាខឿនសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
អ្នកជំនាញ VNPT តម្លើងបណ្តាញ 5G (រូបថត៖ VNA) |
យោងតាមរបាយការណ៍ស្ទង់មតិលើទីផ្សារ ចំនួន ១១ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន GSMA Intelligence (ចំណុះសម្ព័ន្ធសមាគមមទំនាក់ទំនងចល័តពិភពលោក (GSMA)) ថា វៀតណាមមានកំណើនពិន្ទុខ្ពស់បំផុតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ។ គិតដំណាច់ឆ្នាំ ២០១៩ វៀតណាមជាប់ចំណាត់ថ្នាក់ ៤៩ ពិន្ទុ កើនឡើង ១២ ពិន្ទុ បើប្រៀបធៀបនឹង ៣ ឆ្នាំមុន។ វៀតណាមទទួលបានលទ្ធផលនេះគឺដោយសារមានការបោះជំហានទៅមុខ ក្នុង"កត្តាតភ្ជាប់" នៃប្រព័ន្ធរៀបចំណាត់ថ្នាក់ បន្ទាប់ពីការដាក់ឱ្យដំណើរការ បណ្តាញ 4G យ៉ាងឆាប់រហ័ស។ លើសពីនេះទៀតនៅមានកត្តាផ្សេងទៀតដូចជា "ការកំណត់អត្តសញ្ញាណឌីជីថល សិទ្ធិសញ្ជាតិឌីជីថល និងរបៀបរស់នៅឌីជីថល" ក៏មានភាពប្រសើរឡើងផងដែរ៕