វៀតណាមនាំមុខគេនៅលើពិភពលោកក្នុងការទប់ទល់ជំងឺរាតត្បាត COVID-19

(VOVWORLD) - ជំងឺរាតត្បាត COVID-19 បានប៉ះពាល់ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយ កំរិតនៃការប៉ះពាល់ជំងឺឆ្លងនេះទៅលើប្រទេសនានាមានការខុសៗគ្នាយ៉ាងច្រើនដោយមានមួយផ្នែកពាក់ព័ន្ធរបៀបចំណាត់ការរបស់រដ្ឋាភិបាលនិមួយៗផងដែរ។
វៀតណាមនាំមុខគេនៅលើពិភពលោកក្នុងការទប់ទល់ជំងឺរាតត្បាត COVID-19     - ảnh 1 តារាងវាយតំលៃសមត្ថភាពរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹងជំងឺ COVID-19 (រូបភាព៖ YouGov/Statista)

 

យោងតាមទិន្នន័យស្ទង់មតិនាពេលថ្មីៗនេះពី YouGov ដែលជាក្រុមហ៊ុនវិភាគទិន្នន័យនិងស្រាវជ្រាវទីផ្សារនៅអង់គ្លេសបានឲ្យដឹងថា សមត្ថភាពឆ្លើយតបរបស់បណ្តាប្រទេសនានាចំពោះជំងឺរាតត្បាតមានភាពខុសប្លែកពីគ្នា ដោយរាប់ទាំងប្រសិទ្ធភាពនិងកម្រិតនៃការឯកភាពគ្នារបស់សហគមន៍ផងដែរ។

យោងតាមតារាងរៀបចំណាត់ថ្នាក់របស់ Yougov វៀតណាមបាននាំមុខគេក្នុងចំណោមប្រទេសដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ដ៏ល្អបំផុតលើពិភពលោក ដែលក្នុងនោះសមត្ថភាពចំណាត់ការរបស់រដ្ឋាភិ បាលវៀតណាមចំពោះជំងឺរាតត្បាត សកលត្រូវបានគេវាយតម្លៃរហូតដល់ ៩៥ % ដែលជាអត្រា "ដោះស្រាយបញ្ហាដ៏ល្អបំផុត" ។

រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ត្រឹមតែជាង ៣០០ ករណីប៉ុណ្ណោះ ហើយមិនទាន់មានករណីស្លាប់ណាមួយបននោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ