វៀតណាម-ន័រវេបើកចេញឱកាសសហប្រតិបត្តិការដ៏ស៊ីជម្រៅ

វៀតណាម-ន័រវេបើកចេញឱកាសសហប្រតិបត្តិការដ៏ស៊ីជម្រៅ - ảnh 1
ព្រះរាជទាយាទន័រវេ Haakon Magnus និងព្រះអង្គម្ចាស់ក្សត្រី Mette Marit (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១៩ មិនា ព្រះរាជទាយាទន័រវេ Haakon Magnus និង
ព្រះអង្គម្ចាស់ក្សត្រី Mette Marit បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan។គោលដៅនៃដំណើរទស្សនកិច្ចគឺសំដៅបង្កើន កិច្ចសហប្រតិបត្តិការរវាងន័រវេនិងវៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម
និង​ឧស្សាហកម្មឲ្យបានខ្លាំងក្លាថែមទៀត។ ចែករំលែកជាមួយមជ្ឈដ្ឋានអ្នក
សារព័ត៌ មានវៀតណាមនិងបរទេសបន្ទាប់ពីការជួបសន្ទនាជាមួយអនុប្រធាន
រដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ព្រះរាជទាយាទ Haakon Magnus
បានសង្កត់ធ្ងន់ ថា៖

“មានអង្គភាពអាជីវកម្មជួរមុខរបស់ន័រវេចំនួន ១៣០ មានវត្តមានក្នុងដំណើរ
ទស្សន កិច្ចនៅវៀតណាមលើកនេះ ជាពិសេសលើវិស័យទេសចរណ៍
ពាណិជ្ជកម្ម ដម្លើង នាវា នាវាចរណ៍ ជាដើម។ ខ្ញុំគិតថា៖ ភាគីទាំង ២ នឹង
មានឱកាសជាច្រើនបន្ទាប់ពីដំណើរទស្សនកិច្ចនេះតាមរយៈការជួបប្រា
ស្រ័យផ្លាស់ប្តូរជាក់ស្តែងជាមួយបណ្ដា ដៃគូរបស់វៀតណាមក្នុងការជួយ
ឧត្ថម្ភប្រទេសទាំង ២ បង្កើនទំនាក់ទំនងនាពេល ខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ