វៀតណាម-ន័រវេសសហប្រតិបតិ្តការអភិវឌ្ឍវិស័យចិញ្ចឹមនិងកែច្នៃគ្រឿងសមុទ្រ

(VOVWORLD) - វៀតណាមមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍក្លាយទៅជាប្រទេសដែលមានវិស័យចិញ្ចឹមជលផលនៅសមុទ្រដោយទ្រង់ទ្រាយឧស្សាហកម្មរីកចម្រើន។ 

  នេះជាព័ត៌មានដែលបានចែករំលែកនៅកិច្ចប្រជុំអំពីសេដ្ឋកិច្ចមហាសាគរបៃតង ដែលបានរៀបចំឡើងដោយក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមសហការជាមួយស្ថានទូតន័រវេសប្រចាំវៀតណាម នាថ្ងៃទី៩ ខែតុលា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។

        នៅកិច្ចប្រជុំនេះ បណ្ដាតំណាងបានស្វែងយល់អំពីបច្ចេកវិទ្យាបៃតងដ៏ជឿន លឿនដែលកំពុងត្រូវបានអនុវត្តនៅក្នុងវិស័យចិញ្ចឹមគ្រឿងសមុទ្រនិងកែច្នៃជល ផលរបស់ន័រវេស។ ព្រមទាំងទៅទស្សនាគំរូចិញ្ចឹមគ្រឿងសមុទ្រតាមបច្ចេកវិទ្យា របស់ន័រវេសដែលកំពុងត្រូវបានអនុវត្តនៅឈូងសមុទ្រ Van Phong ខេត្ត Khanh Hoa ផងដែរ។ លោក Tran Huu The អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានអោយដឹងថា ការអនុវត្តបច្ចេកវិទ្យារបស់ន័រវេសនឹងរួមចំណែកជួយ អោយតំបន់ជំនះពុះពារលើគុណវិបត្តិក្នុងការចិញ្ចឹមជលផលតាមឆ្នេរសមុទ្រនា បច្ចុប្បន្ន។ លោកបានថ្លែងថា៖

        “បច្ចេកវិទ្យាចិញ្ចឹមលើគោកដោយប្រើប្រាស់ទឹកវិលជុំ នឹងមិនបញ្ចេញកាក សំណល់ទៅក្នុងបរិស្ថាននោះឡើយ។ យើងកំពុងអនុវត្តបច្ចេកវិទ្យានោះក្នុងការ ចិញ្ចឹមបង្កងយក្ស ជៀសវាងការចិញ្ចឹមនៅក្នុងឈូងសមុទ្រដែលនឹងប៉ះពាល់ ដល់ការចិញ្ចឹមប្រភេទជលផលផ្សេងៗ”។

        នាបច្ចុប្បន្ន វៀតណាមបានកសាងរួចរាល់យុទ្ធសាស្ត្រចិញ្ចឹមជលផលនៅសមុទ្រ ដែលតាមផែនការដល់ឆ្នាំ២០៣០នឹងមានទ្រុងចិញ្ចឹមចំនួន១០លានម៉ែត្រគីប ដោយផលិតផលចិញ្ចឹមចំនួន១,៨លានតោន នាំមកនូវទំហំនាំចេញពី៤ទៅ៦ពាន់ លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ