វៀតណាម-នូវែលសេឡង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) - នាថ្ងៃទី ១៣ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ ហើយធ្វើជាសហ ប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស វៀតណាម - នូវែលសេឡង់ជាលើកទីមួយ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ លោក Nguyen Van Trung បាន សង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេស វៀតណាមទៅកាន់នូវែល សេឡង់ ហើយក៏ជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីលើក ដំបូងរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយទៅកាន់នូវែលហ្សេឡង់ ចាប់តាំងពីប្រទេសនេះ បើកច្រកទ្វារព្រំដែនឡើងវិញកាលពីថ្ងៃទី ១ ខែសីហា ក្រោយពី ជំងឺរាតត្បាតកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរពិនិត្យមើលឡើងវិញ នូវការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ ស្នើវិធានការជាក់ស្តែងដើម្បីជំរុញកិច្ច សហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ស្របតាមការវិវឌ្ឍន៍ថ្មីក្នុង ស្ថានភាពអន្តរជាតិនិងតំបន់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីផែនការត្រៀមរៀបចំ សម្រាប់ការផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ៕