វៀតណាម-នូវែលសេឡង់បានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ដល់ទៅ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern នៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ស្ថានទូតនូវែលសេឡង់ ក្រសួងផែនការនិងវិនិយោគ និង ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសហការរៀបចំព្រឹត្តិការណ៍ “កិច្ចសន្ទនាធុរកិច្ចនូវែលសេឡង់-វៀតណាម”។

វៀតណាម-នូវែលសេឡង់បានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ដល់ទៅ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤ - ảnh 1នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern ជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងនូវែលសេឡង់និងវៀតណាមអាចសម្រេចបាន ២,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ (រូបថត៖ VOV)
ថ្លែងមតិបើកព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងនូវែលសេឡង់នាពេលកន្លងមក មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៥៩% ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក (២០១៦-២០២១)។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ១,៦៤ ពាន់លានដុល្លារអាមេរិក។ វៀតណាម និងនូវែលហ្សេឡង់ គឺជាខឿនសេដ្ឋកិច្ចចំនួនពីរ ដែលមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក ហើយអាចសហប្រតិបត្តិការលើ វិស័យជាច្រើនដូចជា ឈើ ទឹកដោះគោ ឬអាហារ ជាដើម។ លោកស្រីនាយករដ្ឋមន្ត្រី នូវែលសេឡង់បានវាយតម្លៃថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចដ៏ស្វាហាប់មួយដែល កំពុងមានសន្ទុះអភិវឌ្ឍន៍ ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចែករំលែកផល ប្រយោជន៍ និងទស្សនៈរួមស្តីពីតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយស្ថិរភាព និងវិបុលភាព ស្របតាមច្បាប់និងបទប្បញ្ញត្តិអន្តរជាតិ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានឲ្យដឹងថា៖ “ជាមួយនឹងសមត្ថភាព ប្រៀបខ្លាំង និងបទពិសោធន៍ឈានមុខគេលើពិភព លោកនិងក្នុងតំបន់ សហគ្រាសនូវែលសេឡង់អាចស្រាវជ្រាវ សហប្រតិបត្តិការ បណ្តាក់ទុនចូលវិស័យដែលវៀតណាមកំពុងមានគុណសម្បត្តិ និងតម្រូវការអភិវឌ្ឍន៍ ដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការ ផ្លាស់ប្ដូរឌីជីថល ថាមពលថ្មី ថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ ខ្សែ សង្វាក់ផ្គត់ផ្គង់អាហារសុវត្ថិភាព បច្ចេកវិទ្យាថែរក្សាបន្ទាប់ពីការប្រមូលផល និងការ កែច្នៃកសិផលនិងជលផល”។
នៅព្រឹត្តិការណ៍នេះ ភាគីទាំងពីរបានដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ទៅ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ