វៀតណាម-នូវែលហ្សេឡង់បង្កើនទំនាក់ទំនងដែគូរ លើគ្រប់វិស័យ
|
អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparae (Image: Vietnamplus) |
(VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparae និងលោក ជំទាវបានអញ្ជើញ
ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ទី ៨ សីហារ ឆ្នាំ
២០១៣។ បន្ទាប់ពីពិធីទទួលជួបសន្ទានជាផ្លូវការ នាព្រឹកថ្ងៃទី ៥ សីហា នៅទីក្រុង
ហាណូយ ទេសាភិបាលនូវែលហ្សេឡង់ លោក Jerry Mateparae បានជួបចរចារជាមួយ
ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang។ លោកប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់អគ្គទេសភិបាលនូវែល
ហ្សេលង់ Jerry Mateparae ដោយអះអាងថា៖វៀតណាមចង់បង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយណូវែលហ្សេឡង់លើបណ្ដាវិស័យដែលភាគីទាំងពីរមានសក្ដានុភាព។ ផ្លាស់ប្តូរ
អំពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ ថ្នាក់ដឹកនាំទាំង ២ រូបបានសម្តែងនូវការពេញចិត្ត
ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ នៅបណ្ដាវេទិការក្នុង តំបន់និងអន្តរ
ជាតិ ដូចជា ៖ អាស៊ាន EAS ARF APEC ASEM អ.ស.ប. ក៏ដូចជា ដំណើរការចរចារអំពី
កិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស្ស៊ីហ្វិក (TPP)។
ស្តីពីបញ្ហាលើសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងជាថ្មីប្តងទៀតនូវ សារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិភាពនិងសេរីភាពនាវាចរ
ណ៍នៅលើសមុទ្រខាងកើត ដោះស្រាយជំលោះ ដោយសន្តិវិធីដោយឈរលើច្បាប់
អន្តជាតិ។ បន្ទាប់ពីការសន្ទនា ថ្នាក់ដឹកនាំទាំង ២ រូបបានធ្វើជាកស្សិណសាក្សីពិធីចុះ
ហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពវៀតណាម-នូវែលហ្សេឡង់ ដំណាក់កាលឆ្នាំ
២០១៣ - ១០១៦។ ក្នុងសន្និសីទការសែតអំពីលទ្ធផផលនៃ ដំណើរទស្សនកិច្ចលើ
នេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានឲ្យដឹងថា៖
“ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាសំខាន់និងនាំចេញបណ្ដាទិសដៅក្នុងការអភិវឌ្ឍន៍
ទំនាក់ទំនងទ្វេភាគី លើវិស័យ នយោបាយ សន្តិសុខ ការពារប្រទេសកិច្ចសហប្រតិបត្តិ
ការពាណិជ្ជកម្ម ជាដើម។ ស្តីពីនយោបាយ ភាគីទាំង ២ បាន ឯកភាពអំពីការផ្លាស់ប្តូរ
គណៈប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់ ក៏ដូចជា ការជួបប្រាស្រ័យប្រជាជន។ ភាគី
ទាំង ២ នឹងខំប្រឹងប្រែងទទួលបានតំលៃពាណិជ្ជ កម្មទ្វេភាគី ១ ពាន់លាន ដុល្លាអាមេរិក
ក្នុងឆ្នាំ ២០១៥ ជាដើម។”
នារសៀលថ្ងៃទី ៥ សីហា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ
អគ្គទេសាភិបាលនូវែលហ្សេឡង់ លោក Jerry Mateparae។
ក្នុងឱកាសនេះដែរ បណ្ដាការសែតធំៗនៅវៀតណាមក្នុងច្បាប់ចេញ នាថ្ងៃទី ៥
សីហា បានចុះផ្សាយព័ត៌មាននិងអត្ថបទសរសេអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ
នៅវៀតណាមរបស់ទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparae។ ក្រោម
ចំណងជើង៖ “ជំរុញទំនាក់ទំនងដៃគូរលើគ្រប់វិស័យវៀតណាម - នូវែលហ្សេឡង” បទវិចារណកថានៃការសែត “Nhan Dan” បានអះអាងថា៖ ដំណើរទស្សនកិច្ចនៅ
វៀតណាមរបស់អគ្គទេសាភិបាលនូវែលហ្សេឡង់បានរួមចំណែកជំរុញទំនាក់ទំនង
ដៃគូរលើគ្រប់វិស័យទ្វេភាគីបំពេញនឹងផលប្រយោជនៃប្រទេសនិមួយៗ រួមចំណែកក្នុងការរក្សាសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការនិង
ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើសកលលោក។ ក្នុងពេលនោះ
វិចារណកថានៃការសែត “Quan Doi Nhan Dan” លើកច្បាស់ថា៖ ដំណើរទេស្សន
កិច្ចជាផ្លូវការនៅ វៀតណាមរបស់ លោក Jerry Mateparae បានអះអាងនូវការ
គោរពនិងគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគីកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យជាមួយវៀតណាម ព្រមទាំង ផ្លាស់ប្តូរបញ្ហាអន្តរជាតិននិងក្នុង តំបន់ ដែល
ភាគីទាំង ២ មានការយកចិត្តទុក ដាក់ដូចគ្នា ផងដែរ៕