វៀតណាមនៅសល់ករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ត្រឹម ៩ករណីប៉ុណ្ណោះ
(VOVWORLD) - គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១០ មិថុនា ក្រសួងសុខាភិបាលវៀត ណាមមិនរកឃើញករណីឆ្លង Covid-19 ថ្មីណាមួយឡើយ។
វេជ្ជបណ្ឌិតសួរសុខទុក្ខអ្នកជំងឺ Covid-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យជំងឺត្រូពិកមជ្ឈឹម (រូបថត៖ qdnd.vn) |
ក្នុងចំណោមអ្នក ជំងឺដែលកំពុងសម្រាកព្យាបាលទាំង១៥នាក់នៅមន្ទីរពេទ្យ មានករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន៩នាក់តែប៉ុណ្ណោះ ចំណែកឯអ្នកជំងឺនៅសេសសល់ មានលទ្ធិផលអវិជ្ជមាន ពី១ដល់២លើករួចមកហើយ។ ដូច្នេះហើយ បរិមាណអ្នក ជំងឺ Covid-19 សរុបនៅវៀត ណាមមានចំនួន៣៣២នាក់ ក្នុងនោះមាន ៣១៧នាក់បានជាសះស្បើយ។ វៀតណាមឆ្លងកាត់រយៈពេល៥៥ថ្ងៃជាប់ៗ គ្នាដែលមិនរកឃើញករណីឆ្លងជំងឺនៅក្នុងសហគមន៍នោះឡើយ។
អ្នកជំងឺជាអ្នកបើកបរយន្តហោះជនជាតិអង់គ្លេសជាករណីធ្ងន់ធ្ងរបំផុត ប៉ុន្តែសុខភាពរបស់អ្នកជំងឺរូបនេះកំពុងប្រសើរឡើង ហើយអាចប្រាស្រ័យ ទាក់ទង និងធ្វើចលនាដៃជើងដោយខ្លួនឯង។ នាថ្ងៃទី៩ មិថុនា អ្នកជំងឺរូបនវអាចសន្ទនា ជាមួយបណ្ដាវេជ្ជបណ្ឌិតបានល្អហើយ៕