វៀតណាមបើកដំណើរការឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មអន្តរជាតិក្នុងលក្ខខ័ណ្ឌមានសុវត្ថិភាព

(VOVWORLD) - អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នាពេលថ្មីនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម  Nguyen Xuan Phuc បានសម្រេចតភ្ជាប់ឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មមួយចំនួន រវាងវៀតណាមនិងប្រទេសនិងតំបន់ដែនដីចំនួន ៦  រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន តៃវ៉ាន់ ឡាវនិងកម្ពុជា។
វៀតណាមបើកដំណើរការឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មអន្តរជាតិក្នុងលក្ខខ័ណ្ឌមានសុវត្ថិភាព - ảnh 1 វៀតណាមបើកដំណើរការឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មអន្តរជាតិក្នុងលក្ខខ័ណ្ឌមានសុវត្ថិភាព

នាថ្ងៃទី ១៧ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបនឹងសំណួរអំពីផែនការបើកដំណើរការឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាម  អ្នកនាំពាក្យនៃក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នាពេលថ្មីនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម  Nguyen Xuan Phuc បានសម្រេចភ្ជាប់ឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មមួយចំនួន រវាងវៀតណាមនិងប្រទេសនិងតំបន់ដែនដីចំនួន ៦  រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន តៃវ៉ាន់ ឡាវនិងកម្ពុជា។

អ្នកដែលត្រូវបានអនុញ្ញាតឱ្យចូលមកវៀតណាមក្នុងជើងហោះហើរពាណិជ្ជកម្មទាំងនេះរួមមាន ពលរដ្ឋវៀតណាម ជនបរទេសដែលកាន់លិខិតឆ្លងដែនការទូត ឬក៏ជាអ្នកជំនាញ វិនិយោគិន អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម និងពលករខាងបច្ចេកទេស   ខ្ពស់ សាច់ញាតិសិស្សានុសិស្សអន្តរជាតិ សាច់ញាតិដែលរស់នៅបរទេសរបស់ ពលរដ្ឋវៀតណាម។ លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖

«ដើម្បីធ្វើដូចនេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា បានធ្វើការជាមួយអាជ្ញាធមានសមត្ថកិច្ចនៅឯរបរទេស។ ជើង ហោះហើររវាងវៀតណាមនិងជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់និងចិន នឹងចាប់ផ្តើមដំណើរការឡើងវិញពីថ្ងៃទី ១៥ ខែកញ្ញា ហើយសម្រាប់ជើងហោះហើរជាមួយឡាវ និងកម្ពុជានឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ២២ ខែកញ្ញាខាងមុខនេះ។ អ្នកដែលមានបំណងចូលមកប្រទេសវៀតណាមតាមជើងហោះហើរទាំងនេះ រួមមានអ្នកដែលឆ្លងកាត់ប្រទេសទី៣ គឺត្រូវតែអនុវត្តតាមលក្ខខណ្ឌធ្វើតេស្តជំងឺឆ្លងយ៉ាងតឹងរឹង បន្ទាប់ពីគេចូលមកវៀតណាម និងត្រូវអនុវត្តតាមវិធីដាក់នៅដាច់ដោយឡែកឲ្យបានសមស្របតាមការកំណត់របស់វៀតណាមស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ