វៀតណាមបើកទូលាយទីផ្សារលាក់រាយ
|
វៀតណាមបើកទូលាយទីផ្សារលាក់រាយ |
(VOVworld)-វៀតណាមត្រូវបានវាយតម្លៃថាជាទីផ្សារលក់រាយសកម្មនិងទាក់ទាញ
បំផុតក្នុងតំបន់អាស៊ី។ ម្យ៉ាងវិញទៀត ល្បឿនកំណើនប្រើប្រាស់ខ្ពស់ជាកត្តាសំខាន់
សម្រាប់វាយតម្លៃនូវសក្តានុភាពនៃទីផ្សារលក់រាយនៅវៀតណាម។ទន្ទឹមជាមួយគ្នា
នោះ ទីផ្សារលក់រាយមានការអភិវឌ្ឍន៍នោះបានរួមចំណែកសកម្មក្នុងការបង្កើតការ
ងារធ្វើផងដែរ។ យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក
Tran Tuan Anh ថា ក្នុងបរិបទដែលវៀតណាមកំពុងបង្កើនកំណើននោះ សេវាកម្មប្រើ
ប្រាស់គឺដើរតួនាទីសំខាន់ក្នុងការបង្កើតឡើងផលិតផលចីរភាពសម្រាប់ការអភិវឌ្ឍន៍
របស់ប្រទេសជាតិ។លោក Tran Tuan Anh ឲ្យដឹងថា៖
“ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានកសាងគម្រោងយុទ្ធសាស្ត្រស្តីពី
ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មលក់រាយសម្រាប់ឆ្នាំ២០១៧និងទស្សនវិស័យដល់
ឆ្នាំ២០២៥។ តាមនោះ ក្រសួងក៏បានកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់ក្រសួង
ស្ថាប័ននានាក៏ដូចជារដ្ឋអំណាចតំបន់ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ អង្គ
ភាពអាជីវកម្មក្នុងនិងក្រៅប្រទេសបើកទូលាយទីផ្សារ”៕