វៀតណាមបើកពិព័រណ៍ការពារជាតិអន្តរជាតិជាលើកដំបូង

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ នេះជា ពិព័រណ៍ការពារជាតិអន្តរជាតិត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅវៀតណាម។

វៀតណាមបើកពិព័រណ៍ការពារជាតិអន្តរជាតិជាលើកដំបូង - ảnh 1ស្តង់នៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ (រូបថត៖ Thanh Ha/VOV)

នាព្រឹកថ្ងៃទី ៨ ធ្នូ នៅអាកាសយានដ្ឋាន Gia Lam នៃទីក្រុងហាណូយ ពិព័រណ៍ការពារជាតិអន្តរជាតិឆ្នាំ ២០២២ បានបើកជាផ្លូវការ ដោយមានការចូលរួមពីប្រទេសចំនួន ៣០ ជុំវិញពិភពលោក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ នេះជា ពិព័រណ៍ការពារជាតិអន្តរជាតិត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅវៀត ណាម។

ក្នុងពិធីបើកការតាំងពិព័រណ៌នេះ កងទ័ពជើងអាកាសប្រជាជនវៀតណាមបាន ហោះហើរដើម្បីអបអរសាទរការតាំងពិព័រណ៍នេះ។ ការសម្តែងនេះមានការចូលរួមពីក្រុមអាកាសយានិកនៃឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង SU-30MK2 នៅលើផ្ទៃមេឃនៃទីក្រុងហាណូយ។ លោកវរសេនីយ៍ឯក Bui Thien Thau នាយរងសេនាធិការកងទ័ព អាកាស - ការពារដែនអាកាសបានឲ្យដឹងថា៖ “អង្គភាពនានាបានរៀបចំយ៉ាងយកចិត្តទុកដាក់ តាំងពីការងារត្រៀមរៀបចំបញ្ជាការរហូតដល់អាកាសយានិក កងកម្លាំងដូចជា បច្ចេកទេសអាកាសចរណ៍ ដូច្នេះការសម្តែងការហោះហើរដើម្បីស្វាគមន៍ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមមានភាពឧឡារិក  ហើយបង្ហាញពីកម្លាំងរបស់របស់កងទ័ពអាកាស-ការពារដែនអាកាស”។

វៀតណាមបើកពិព័រណ៍ការពារជាតិអន្តរជាតិជាលើកដំបូង - ảnh 2ការសម្តែងរបស់ Su-30 នៅថ្ងៃហាត់សមមុនពិធីបើក (រូបថត៖ Thanh Ha/VOV)

ពិព័រណ៍នេះបានតាំងបង្ហាញ និងសម្តែងនូវយានជំនិះប្រយុទ្ធ ដំណោះស្រាយបច្ចេក វិទ្យា សព្វាវុធ បរិក្ខារដែលប្រើសម្រាប់កងទ័ពជើងទឹក កងទ័ពដីគោក ការពារដែនអាកាស សង្គ្រាមតាមអ៊ីនធឺណែត និងឧបករណ៍ដឹកជញ្ជូន វិស្វកម្ម។ គណៈរៀបចំក៏បានរៀបចំកន្លែងវប្បធម៌ កន្លែងម្ហូបអាហារ កន្លែងតាំងបង្ហាញ "សេដ្ឋកិច្ច - ការពារជាតិក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល" ដើម្បីបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗរបស់កងទ័ពប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ