វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយបណ្តាប្រទេសនានាក្នុងអនុតំបន់មេគង្គ

(VOVWORLD) - ប្រទេសអនុតំបន់ទាំង ៦ បានឯកភាពគ្នាបង្កើតយុទ្ធនាការកំពូលដើម្បីបង្ក្រាបឧក្រិដ្ឋជននៅតាមព្រំដែននៃប្រទេសចំនួន ៦ ។
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយបណ្តាប្រទេសនានាក្នុងអនុតំបន់មេគង្គ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក Le Quy Vuong និងតំណាងនានាក្នុងកិច្ចប្រជុំ 

នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងបាងកកប្រទេសថៃបានប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើការបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងអនុតំបន់មេគង្គដែលត្រូវបានធ្វើឡើងនាឆ្នាំ ១៩៩៣។ នៅឯកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក Le Quy Vuong បានថ្លែងសន្ទរកសំខាន់ៗអំពីការចែករំលែកព័ត៌មាន ស្ថានភាពនិងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រឿងញៀននៅវៀតណាមនិងផ្តល់អនុសាសន៍អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយសង្កត់ធ្ងន់លើការបន្តពង្រឹងនិងពង្រីកការអនុវត្តខ្លឹមសារនៃយន្តការសហប្រតិបត្តិការទ្វេភាគីនិង    ពហុភាគីស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននាពេលបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ