វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អង់ហ្គោឡា និង ណាមីប៊ី
(VOVWORLD) - ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភាអនុរដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Vu Hong Nam បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅ ប្រទេសអង់ហ្គោឡា (Angola)។
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អង់ហ្គោឡា និង ណាមីប៊ី |
ក្នុងជំនួបពិភាក្សនេះ អាជ្ញាធរមានសមត្ថកិច្ចរបស់អង់ហ្គោឡាបានបញ្ជាក់ថា ភាគីអង់ហ្គោឡានឹងបញ្ជូនបញ្ជីរាយនាមនៃគម្រោងការណ៍អំពាវនាវការវិនិយោគដល់ភាគីប្រទេសវៀតណាមនាពេលឆាប់ៗនេះ ហើយក៏មានគោលបំណងចង់ ទទូលសហគ្រាសវៀតណាមមកអង់ហ្គោឡា ដើម្បីស្វែងយល់នូវឱកាស ធ្វើអាជីវកម្មថ្មីៗលើវិស័យទូរគមនាគមន៍ ប្រេងឧស្ម័ន ជាពិសេស នៅពិព័ណ៌ Angotic ស្តីពីបច្ចេកវិទ្យាទូរគមនាគមន៍ដែល នឹងប្រារព្ធឡើងនៅប្រទេស អង់ហ្គោឡាក្នុងខែមិថុនា ឆ្នាំ ២០១៨ ខាងមុខ។ ជាពិសេស ថ្នាក់ដឹកនាំ អង់ហ្គោឡាបានប្រគល់ភារកិច្ចឲ្យ ឯកអគ្គរដ្ឋទូត អង់ហ្គោឡាប្រចាំនៅទីក្រុង ហាណូយដាក់ជូនសំណើឲ្យបានឆាប់ៗស្តីពីមុខទំនិញជាក់ស្តែងដែលភាគីទាំងពីរអាចផ្លាស់ប្តូរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរថែមទៀតវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ដែរថា មុននោះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Vu Hong Nam ក៏បានអញ្ជើញទៅបំពេញទស្សកិច្ចការងារនៅសាធារណរដ្ឋ ណាមីប៊ី (ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែឧសភា) ដែរ។ ក្នុងជំនួបជាមួយស្ថាប័ន មានសមត្ថកិច្ចនៃប្រទេស ណាមីប៊ី ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឲ្យបានស្របតាម នឹងទំនាក់ទំនង នយោបាយល្អរវាងប្រទេសទាំងពីរ ព្រមទាំង ឯកភាពគ្នាខិតខំប្រឹងប្រែង ធ្វើពិពិធកម្មនូវទំនិញផ្លាស់ប្តូរគ្នានានាដែរ ដូចជាសាច់គោ សាច់ស្វតពាហនៈ រ៉ែរបស់ ណាមីប៊ី និង ម៉ាស៊ីនកសិកម្ម លាមក កាតដេរ គ្រឿងយន្ត និង ទូរស័ព្ទ របស់វៀតណាម។ល។
ទន្ទឹមនឹងនេះ ភាគីទាំងពីរតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម និង ឧស្សាហកម្មនៃប្រទេសទាំងពីរ ដើម្បីរៀបចំឲ្យបណ្តាសហគ្រាសមកស្វែងយល់ ឱកាសលើវិស័យភាពពាណិជ្ជកម្ម វិនិយោគនៅទីផ្សាររបស់ប្រទេសនិមួយៗ៕