វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូនានានៃវេទិកា“ខ្សែក្រវ៉ាត់-ផ្លូវ”

(VOVWORLD) -ក្នុងឱកាសចូលរួមវេទិកាជាន់ខ្ពស់ សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់-ផ្លូវ” នៅទីក្រុង ប៉េកាំងប្រទេសចិននោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងថ្នាក់ដឹក នាំច្រើនរូបទៀតដែលចូលរួមក្នុងវេទិកាលើកនេះ។
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូនានានៃវេទិកា“ខ្សែក្រវ៉ាត់-ផ្លូវ” - ảnh 1 វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូនានានៃវេទិកា“ខ្សែក្រវ៉ាត់-ផ្លូវ”

នៅក្នុងជំនួបជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានបំណងថា ភាគីទាំងពីរ បន្តបង្កើនរឹតបន្តឹងកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាអាស៊ាន តំបន់និងអន្តរជាតិ ជាពិសេស បង្កើនសាមគ្គីភាពនិងការចុះសម្រុងគ្នាលើ បណ្តាយុទ្ធសាស្ត្រក្នុងតំបន់។

        ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Tran Dai Quang បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ ថ្នាក់ដឹកនាំទាំងពីររូបមានបំណង រក្សា សន្ទុះអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជ កម្ម ថាមពល ការពារជាតិ និងឯកភាពអនុវត្តកិច្ចយ៉ាងសកម្មនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សំដៅជួយបង្កើនការផ្លាស់ ប្តូរសេវ៉ាកម្មនិងវិនិយោគរវាងវៀតណាមជាមួយប្រទេសសមាជិកភាពដទៃក្នុងនោះ មានរុស្ស៊ី។ ជាការឆ្លើយតបវិញ លោក Vladimir Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីយក ចិត្តទុកដាក់ជាពិសេសនូវទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យជាមួយវៀតណាមនិងរួមសហការជាមួយ វៀតណាមដើម្បីរៀបចំប្រកបដោយជោគជ័យសន្និសីទជាន់ខ្ពស់ APEC ២០១៧ផងដែរ។

        នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានាធិបតី បេឡារុសលោក Aleksander Lukashenko លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរជម្រុញថែមទៀត កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងរួមសហការយ៉ាងជិតស្និទ្ធលើបណ្តា វេទិកាអន្តរជាតិ។ រីឯលោក Aleksander Lukashenko បានអះអាងថា បេឡារុស មានការយកចិត្តទុកដាក់លើទំនាក់ទំនងប្រពៃណីជាមួយវៀតណាម និងឯកភាពបន្ត រួមសហការជាមួយវៀតណាមអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម -សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អ៊ឺរុប ដើម្បីបើកទូលាយកិច្ចសហ ប្រតិបត្តិការវិនិយោគនិងបង្កើនតម្លៃពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ។

នៅក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន អញ្ជើញជួបសន្ទនារយៈពេលខ្លីនៅក្រៅវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែ ក្រវ៉ាត់-ផ្លូវ” ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុនសែនប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាយករដ្ឋ មន្ត្រីម៉ាឡេស៊ី លោក Najib Razak នាយករដ្ឋមន្ត្រីស្រីលង្កា នាយករដ្ឋមន្ត្រីហ៊ុងគ្រីស និងនាយករដ្ឋមន្ត្រី ស៊ែប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ