វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧត្តុនិយមជលសាស្ត្រ

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧត្តុនិយមជលសាស្ត្រ - ảnh 1
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧត្តុនិយមជលសាស្ត្រ

(VOV)_នារសៀលថ្ងៃទី២៤តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Hoesung Lee នាយកស្ថាប័ន
ឧត្តុនិយមជលសាស្ត្រ នៃអង្គការសហប្រជាជាតិ ប្រធាន​គណៈ​កម្មាធិការអន្តររដ្ឋាភិ
បាល ស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ( IPCC) ចំណុះ​អង្គការឧត្តុនិយមជលសាស្ត្រ អង្គ
ការសហប្រជាជាតិ។ នៅទីនេះ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ IPCC សហប្រតិ
បត្តិការជិតស្និទ្ធ និងជួយឧបត្ថម្ភ​វៀត​ណាម​ ក្នុងការងារស្រាវជ្រាវ ទប់ទល់នឹងបំរ៉ែបំ
រួល និងបង្កលក្ខណះងាយស្រួល​ អោយស្ថាប័ន មហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ មជ្ឈ
មណ្ឌលឧត្តុមនិយម ​ជលសាស្ត្រ របស់វៀតណាម បានចូលរួមក្រុមស្រាវជ្រាវរបស់ IPCC។
 នាយក​រដ្ឋមន្ត្រីបានស្នើអោយ IPCC ជួយឧបត្ថម្ភបច្ចេកទេស សម្ភារះដើម្បីវៀតណាម
វាយតំលៃត្រឹមត្រូវជាង ការជះឥទ្ធិពល របស់បំរ៉ែបំរួលអាកាសធាតុ។

          រីឯ លោក Hoesung Lee បានអោយដឹងថា៖ IPCC យល់ដឹងគ្រប់គ្រាន់អំពីស្ថាន
ភាព​បំរ៉ែបំរួល​អាកាសធាតុនៅវៀតណាម ហើយសង្ឃឹមថានឹងបានបន្តសហប្រតិបត្តិ
ការជាមួយអ្នកវិទ្យាសាស្ត្រវៀតណាម ក្នុងវិស័យបំរ៉ែបំរួលអាកាសធាតុ ក៏ដូចជានាំចេញ
ដំណោះស្រាយនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ