វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិលើបញ្ហាសន្តិសុខសង្គម

(VOVWORLD) - នាថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានជួបធ្វើការជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិលើបញ្ហាសន្តិសុខសង្គម - ảnh 1រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ (រូបថត៖ TTXVN)
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានឲ្យដឹងថា ប៉ុន្មានឆ្នាំមកនេះ វៀតណាមត្រូវដោះស្រាយផលវិបាកនៃសង្គ្រាមផង ព្រមទាំងត្រូវដោះស្រាយបញ្ហា បច្ចុប្បន្នផង ដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍លឿនជាងមុន។ ទោះជាយ៉ាងណាក៏ ដោយ វៀតណាមប្តេជ្ញាមិនលះបង់វឌ្ឍនភាពនិងយុត្តិធម៌សង្គម ដើម្បីតាមរកកំណើន សេដ្ឋកិច្ចសុទ្ធសាធនោះទេ។ ដូច្នេះ វិស័យសង្គមកិច្ច និងការគាំពារសង្គមតែងតែត្រូវ បានរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងបញ្ជាណែនាំ។ លោករដ្ឋមន្ត្រីបានចែក រំលែកថា ភារកិច្ចដែលត្រូវបានយកចិត្តទុកដាក់ជាចម្បងរបស់វៀតណាមនាពេលនេះ គឺសុក្រិតប្រព័ន្ធច្បាប់ រួមទាំងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ជនចាស់ជរា ហើយពិចារណាធ្វើវិសោធនកម្មច្បាប់ស្តីពីសមភាពយេនឌ័រ ច្បាប់ស្តីពីការរៀបអាពាហ៍ ពិពាហ៍និងគ្រួសារ ច្បាប់ស្តីពីការបង្ការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ច្បាប់ស្តីពីជន ពិការ ជាដើម។
ចំណែកលោកស្រី Pauline Tamesis បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ គាំពារសង្គម ហើយបានផ្តល់អនុសាសន៍មួយចំនួនសម្រាប់វៀតណាមដូចជា៖ កសាង និងបន្តជំរុញគោលនយោបាយ និងយន្តការវិនិយោគដើម្បីលើកទឹកចិត្ត និងកែលម្អ បរិយាកាសការងារប្រកបដោយផលិតភាពខ្ពស់; បន្តកែលម្អគុណភាព និងការផ្គត់ផ្គង់ សេវាសង្គមជាមូលដ្ឋាន; ពង្រីកសកម្មភាពគាំពារសង្គម; ជំរុញការអនុវត្តបច្ចេកវិទ្យា ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលក្នុងការផ្គត់ផ្គង់សេវាកម្មគាំពារសង្គម... លោកស្រី Pauline Tamesis បានសន្យាថា អង្គការសហប្រជាជាតិតែងតែត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភ និងរួមដំណើរជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងការធានាសន្តិសុខសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ