វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងសហគមន៍​ Francophonie

(VOV)_សន្និសីទជាន់ខ្ពស់ ​Franco​phonie លើកទី ១៤ បានបិទ នាថ្ងៃទី ១៤ តុលា 
នៅទី ក្រុង Kinshasa នៃ​សាធារណះរដ្ឋ ប្រជាធិបតេយ្យកុងហ្គូ។ នៅទីនេះ បណ្ដាថ្នាក់
ដឹកនាំ  ​Francophonie បានអនុម័ត្តលើ សេចក្ដីថ្លែងការណ៍ Kinshasa បណ្ដាសេចក្ដី​
សម្រេច អំពីស្ថានភាពនៅប្រទេសជាសមាជិកមួយចំនួន …ជាដើម។

          ថ្លែងមតិនៅសន្និសីទលើកនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី ​Nguyen Thi
 Doan ប្រធានគណះប្រតិភូវៀតណាម ​បានអញ្ចើញ​ចូលរួម​សន្និសីទលើកនេះ បានអះ
អាងថា៖​វៀតណាមជានិច្ចកាល ខំប្រឹងប្រែងអស់​ពីកម្លាំងកាយចិត្ត មានការទទទួល ខុសត្រូវចំពោះរាល់សកម្មភាពរបស់​សហគមន៍  Francophoie អនុវត្តគ្រប់គ្រាន់កាតព្វ
កិច្ច នានារបស់ប្រទេសជា​សមាជិក ចូលរួមសកម្មរាល់យន្តការ និងអង្គការរបស់
សហគមន៍  គាំទ្រនិងមានការផ្តើមគំនិតថ្មីដើម្បីជំរុញសាមគ្គីភាព រវាងប្រទេស ជា សមាជិកទាំងឡាយ ពិសេសគឺជួយឧបត្ថម្ភប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ អភិវឌ្ឍន៍
សេដ្ឋកិច្ច ស្ថិរភាពនយោបាយ សង្គម …។ល។ 

          ក្នុងក្របខ័ណ្ឌកម្មវិធីនៃសន្និសីទលើកនេះ អនុប្រធានរដ្ឋ Nguyen Thi Doan បាន មានជំនួបសម្ដែងការគួសម ជាមួយ អគ្គលេខាធិការអង្គការ ​ អង្គការអន្តរជាតិ
Francophonie (OIF)​ Abdou Diouf  ជួបប្រា​ស្រ័យជាមួយ ប្រធានាធិបតីកុងហ្គូ រដ្ឋមន្ត្រី
ក្រសួងការ ប្រទេស Haiti ផងដែរ៕
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងសហគមន៍​ Francophonie - ảnh 1
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសហគមន៍​ Francophonie (internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ