វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វ្រិក

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីតង់ហ្សានីលោក Jonh
Magufuli ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi និងប្រធានាធិបតី
អ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី៨មិនា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang លោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញ
ពី ទីក្រុងហាណូយអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសទាំងបី
នេះ  ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥មិនាឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចនេះ​សំដៅ
ធ្វើឲ្យស៊ី ជម្រៅនិងជម្រុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងប្រពៃណីមិត្ត
ភាពយ៉ាងល្អ ប្រសើររវាងវៀតណាមជាមួយតំបន់មជ្ឈឹមបូព៌ានិងតំបន់អាហ្វ្រិក។

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វ្រិក - ảnh 1

        ដោយតួនាទីនិងសក្កានុភាពយ៉ាងធំធេងរបស់តង់ហ្សានី ម៉ូសំប៊ិក និងអ៊ីរ៉ង់ ក្នុងតំបន់អាហ្វ្រិកនិងមជ្ឈឹមបូព៌ា ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋ
Truong Tan Sang និងរួមជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងបីនេះ ផ្លាស់ប្តូរលើ វិធានការជាក់ស្តែងនានាដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណី ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ច
របស់លោក Truong Tan Sang ទៅកាន់ប្រទេសទាំងបីនេះ បានបើកចេញទំព័រថ្មី នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើររវាងវៀតណាមជាមួយប្រទេស
តង់ហ្សានី ម៉ូសំប៊ិក និងអ៊ីរ៉ង់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស
នីមួយៗ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ