វៀតណាមបង្កើនការគួបផ្សុំក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច

វៀតណាមបង្កើនការគួបផ្សុំក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច - ảnh 1
រដ្ឋមន្រ្តីក្រសួងទាំង៣និងថ្នាក់ដឹកនាំធនាគារជាតិក្នុងពិធីចុះហត្ថលេខា


(VOVworld) - នាព្រឹកថ្ងៃទី១ ធ្នូ នៅរដ្ឋធានីហាណូយរបស់វៀតណាម បានប្រព្រឹត្តទៅ
ពិធីចុះហត្ថលេខាលើបទបញ្ជាត្តិសហការក្នុងការគ្រប់គ្រងនិងចាត់ចែងម៉ាក្រូសេដ្ឋ
កិច្ចរវាងក្រសួងផែនការនិងវិនិយោគ ក្រសួងាហិរញ្ញវត្ថុ ក្រសួងឧស្សាហពាណិជ្ជកម្ម
ជាមួយធនាគារជាតិវៀតណាម។នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
រួមជាមួយបណ្ដាឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លោក Hoang Trung Hai
លោក Vu Duc Dam និងលោក Pham Binh Minh បានធ្វើជាកាកសិណសាក្សីនៅពិធី
នេះ។បទបញ្ជាត្តិនេះគឺជាមូលដ្ឋានសំខាន់ដើម្បីក្រសួងទាំងនោះសហការលាត
ត្រដាងអនុវត្តភារកិច្ចនានាដែលត្រូវបានប្រគល់ក្នុងការងារគ្រប់គ្រងចាត់ចែងវិស័យ
ហិរញ្ញវត្ថុ រូបីយវត្ថុ វិនិយោគ ពាណិជ្ជកម្មនិងតំលៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ