(VOVworld)-ចំពោះមុខការរីករាលដាលនៃជំងឺគ្រុនផ្តាសាយមជ្ឈឹមបូព៌ា(Mers)
នៅប្រទេស កូរ៉េខាងត្បូងនិងចិន ទីក្រុងហូជីមិញ(វៀតណាម) ក៏បានត្រៀមជា
ស្រេចសម្រាប់ ការត្រួតពិនិត្យអ្នកដំណើរមកពីប្រទេសទាំងពីរពោលខាងលើ។
ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលត្រួតពិនិត្យសុខាភិបាលអន្តរជាតិទីក្រុងហូជីមិញ
បានត្រៀមជាស្រេចបុគ្គលិក បង្កើនម៉ាស៊ីនវាស់ស្ទង់កំដៅនិងមានជាតិគីមី
រំងាប់មេរោគលើ ព្រលានយន្តហោះតាមបទដ្ឋានអន្តរជាតិផងដែរ។ លោក
Nguyen Huu Hanh នាយករងមជ្ឈមណ្ឌលត្រួតពិនិត្យសុខាភិបាលអន្តរជាតិ
នៅទីក្រុងហូជីមិញ បាន ឲ្យដឹងថា៖
“ព្រលានយន្តហោះអន្តរជាតិ បានបែងចែកទ្វាដោយឡែកសម្រាប់ជើង ហោះហើរមកកាន់ទីក្រុងហូជីមិញ។ ដើម្បីត្រួតពិនិត្យល្អអាសន្នរោគ MERS
នេះ យើងខ្ញុំបានបែងចែកឲ្យអ្នកដំណើរមកពីកូរ៉េខាងត្បូងដើរតាមចក្រទ្វារ
ដោយ ឡែក មិនលាយឡំជាមួយអ្នកដំណើរមកតាមជើងហោះហើរដទៃ
ឡើយ”។
|
វាស់ស្ទង់កំដៅនៅព្រលានយន្តហោះ Tan Son Nhat
(រូបថតៈ songkhoe) |
នៅខេត្ត Quang Ngai មន្ទីរសុខាភិបាល ក៏បានបញ្ជាណែនាំឲ្យមជ្ឈ
មណ្ឌល សុខាភិបាលបំរុងបង្ការត្រៀមជាស្រេចទប់ទល់នឹងជំងឺនេះ ដែល
អាចនឹងឆ្លងតាម កំពុងផែ Dung Quat និង Sa Ky ។ លោក Nguyen Hoang
Khoa នៅមន្ទីរសុខាភិបាលបង្ការខេត្ត Quang Ngai ឲ្យដឹងថា៖
“យើងខ្ញុំបានបង្កើនការត្រួតពិនិត្យបណ្តានាវិកដែលមកពីប្រទេស
នានា ជាពិសេសមកពីកូរ៉េខាងត្បូងនិងមជ្ឈឹមបូព៌ា ដើម្បីស្វែងរកបន្ទាន់
ករណីសង្ស័យ ឆ្លងជំងឺផងដែរ”។
នាបច្ចុប្បន្ន ចំនួនអ្នកដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន Lao Bao និង
La Hay នៅខេត្ត Quang Tri គឺច្រើនណាស់ ដែលក្នុងនោះមានទាំងអ្នក
ដំណើរមកពីចិន និងកូរ៉េខាងត្បូង។ ចំពោះមុខបំរ៉ែបំរួលដ៏ស្មុគស្មាញនៃ
ជំងឺនេះ វរសេនីយ៍ឯក Tran Binh Quy អនុប្រធានប៉ុស្តិ៍ការពារច្រកទ្វាព្រំ
ដែនអន្តរជាតិ Lao Bao បាន ឲ្យដឹងថា៖
“កម្លាំងការពារព្រំដែនបានប្រគួបផ្សំជាមួយស្ថាប័នត្រួតពិនិត្យសុ
ខាភិបាល ផ្សព្វផ្សាយឲ្យអ្នកដំណើរយល់ច្បាស់នូវផលអាក្រក់នៃជំងឺ
Mers នេះផងដែរ”៕