វៀតណាមបង្កើនការផ្លាស់ប្ដូរព័ត៌មានស្ដីពីឧក្រិដ្ឋកម្មនិងការអនុវត្តច្បាប់ជាមួយប្រទេសដទៃ

(VOVWORLD) - នារសៀលថ្ងៃទី១៩កុម្ភៈ នៅរដ្ឋធានីហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Saleh Adibi ក្នុងឱកាសលោកមកបំពេញបេសកកម្មថ្មីនៅវៀត ណាម។
វៀតណាមបង្កើនការផ្លាស់ប្ដូរព័ត៌មានស្ដីពីឧក្រិដ្ឋកម្មនិងការអនុវត្តច្បាប់ជាមួយប្រទេសដទៃ - ảnh 1 លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Saleh Adibi។

លោករដ្ឋមន្រ្តី To Lam បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហ ប្រតិបតិ្តការលើវិស័យប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងកិច្ចសហប្រតិបតិ្តការយុត្តិធម៌ព្រហ្មទណ្ឌរវាងប្រទេសទាំងពីរ ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអនុវត្ត ច្បាប់ ព័ត៌មានស្ដីពីឧក្រិដ្ឋកម្ម ព្រមទាំងសហការប្រយុទ្ធប្រឆាំងនឹងបទ ល្មើសគ្រប់ប្រភេទផងដែរ។

        ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Saleh Adibi បានអះអាងថា ក្នុង ឋានៈថ្មីរបស់ខ្លួន លោកនឹងពូនជ្រុំព្រមទាំងជំរុញទំនាក់ទំនងរវាងប្រទេសទាំង ពីរ ក៏ដូចជារវាងសមត្ថកិច្ចប្រតិបត្តិច្បាប់របស់អ៊ីរ៉ង់និងក្រសួងនគរបាល វៀតណាមឲ្យកាន់តែរីកចម្រើនឡើងកំពស់ថ្មី។

        ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតស្រីលង្ការ Sampath Prasanna Walpita Gamage លោករដ្ឋមន្រ្តី To Lam បានស្នើឲ្យភាគីទាំងពីរបង្កើនការ ផ្លាស់ប្ដូរព័ត៌មានស្ដីពីឧក្រិដ្ឋកម្ម សហការដោះស្រាយសំណុំរឿងនានា រក្សា ការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក ហើយអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវអនុស្សារណៈយោគយល់រវាងវិទ្យាស្ថានប៉ូលីសវៀតណាមនិងវិទ្យា ស្ថានប៉ូលីសស្រីលង្ការ ជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ