វៀតណាមបង្កើនការផ្សព្វផ្សាយនៅទីផ្សារទេសចរណ៍
|
វៀតណាមបង្កើនការផ្សព្វផ្សាយនៅទីផ្សារទេសចរណ៍ (VNA) |
(VOVworld) – នាថ្ងៃទី ៨ មិនា ផ្សារណាត់ទេសចរណ៍អន្តរជាតិ ITB បែកឡាំង ឆ្នាំ
២០១៧ បានបើកជាផ្លូវការនៅទីក្រុងបែកឡាំង អាល្លឺម៉ង់។ ដោយមានស្ថាប័ន
គ្រប់គ្រងដ្ឋអំពីទេសចរណ៍និងសហគ្រាសទេសចរណ៍ចំនួន ១០ ម៉ឺនមកពី ប្រទេស
ចំនួន ១៨០ លើពិភពលោក ITB បែកឡាំងឆ្នាំ ២០១៧ គឺជាព្រឹត្តិការណ៍ សំខាន់
បំផុតនៃផ្នែកទេសចរណ៍ពិភពលោក។ គណៈប្រតិភូវៀតណាមដឹកនាំដោយអគ្គ
នាយករងអគ្គនាយកដ្ឋានទេសចរណ៍លោក Ha Van Sieu រួមជាមួយ សហគ្រាស
ទេសចរណ៍ចំនួន ៣២ បានចូលរួមផ្សារណាត់លើកទី ៥១ លើកនេះ។ ស្តង់ទំនិញ
របស់វៀតណាមត្រូវបានរៀបចំឡើងលើផ្ទៃដីចំនួន ២០០ ម៉ែត្រក្រឡា ដោយប្រ
ធានបទ «រកឃើញធម្មជាតិវប្បធម៌និងមនុស្សវៀតណាម»។ នៅ ITB បែកឡាំង
ឆ្នាំ ២០១៧ ផ្នែកទេសចរណ៍វៀតណាមបានរៀបចំសន្និសីទកាសែត កម្មវិធីសិល្បៈ
នៅផ្ទះវៀតណាមសំដៅឧទ្ទេសនាមអំពីទីកន្លែងមកដល់ដ៏វិសេសវិ សាលនិង
គោលនយោបាយផ្តល់អាទិភាពអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាម ផងដែរ៕