វៀតណាមបង្កើនទំនាក់ទំនងការទូតជាមួយប្រទេសនានានៅតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត

វៀតណាមបង្កើនទំនាក់ទំនងការទូតជាមួយប្រទេសនានានៅតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (ខាងឆ្វេង)
និងរដ្ឋមន្ត្រីការបរទេសឆែកលោក Lubomír Zaorálek (រូបថត៖TTXVN)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង
ការទូតរវាង វៀតណាមនិងប្រទេសនានានៅតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត
រួមមាន សាធារណៈរដ្ឋឆែកនិងសាធារណៈរដ្ឋស្លូវ៉ាគី (ថ្ងៃទី២ កុម្ភៈ ឆ្នាំ១៩៥០)
ហុងគ្រីនិង រ៉ូម៉ានី (ថ្ងៃទី៣ កុម្ភៈ ឆ្នាំ១៩៥០) សាធារណៈរដ្ឋប៉ូឡូញ (ថ្ងៃទី៤ កុម្ភៈ ឆ្នាំ
១៩៥០) សាធារណៈរដ្ឋប៊ុលហ្គារី (ថ្ងៃទី៨ កុម្ភៈ ឆ្នាំ១៩៥០) និងសាធារណៈរដ្ឋ
អាល់បានី (ថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៥០) នាថ្ងៃទី២ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ប្រធានរដ្ឋសភា
 លោក Nguyen Sinh Hung បានផ្លាស់ប្ដូរសារអបអរសាទរជាមួយបណ្ដា ប្រធានា
ធិបតី នាយករដ្ឋមន្រ្តីរដ្ឋាភិបាល និងប្រធានរដ្ឋសភានៃប្រទេសពោល ខាងលើ។
ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសពោលខាងលើក៏បានផ្លាស់ប្ដូរ សារអបអរសាទរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ