វៀតណាមបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ការីបេ

វៀតណាមបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ការីបេ - ảnh 1
អង្គការសមាគមបណ្ដាប្រទេសក្នុងតំបន់ការីបេ CARICOM (Image: caricom.org)

(VOVworld) – នាថ្ងៃទី ១ វិច្ឆិការ នៅទីស្នាក់ការគណៈប្រិភូតំណាងអចិន្ត្រៃយ៍របស់
វៀតណាមប្រចាំនៅ អ.ស.ប. នៅទីក្រុង New York អាមេរិក តំណាងវៀតណាម
និងតំណាងសហរដ្ឋ Saint Kitts និង Nevis រួមជាមួយតំណាងនៃសហគមន៍ដើម្បី
ភាពសម្បូរុងរឿង Dominica (Common wealth of Dominica) បានចុះហត្ថលេខាលើ
សេក្តីថ្លែងការរួមអំពីការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គម
និយមវៀតណាមជាមួយសហរដ្ឋ Saint Kitts និង Nevis វៀតណាមនិងសហគមន៍
ដើម្បីភាពសម្បូរុងរឿង Dominica។​ នេះគឺជាបណ្ដាប្រទេសស្ថិតនៅតំបន់ ការីបេ និងជាប្រទេសជាសមាជិកសំខាន់និងសកម្មរបស់អង្គការសមាគមបណ្ដាប្រទេស
ក្នុងតំបន់ការីបេ CARICOM។ ប្រការនេះបានបង្ហាញច្បាស់លាស់គោលនយោ
បាយកិច្ចការបរទេសពហុបែបនិងពហុភាគីរបស់វៀតណាម។ ព្រឹត្តិការនេះ ឆ្លើយតបនឹងបំណងប្រាថ្នាបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងមានផលប្រយោធន៍
ដូចគ្នារួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម
និងប្រទេសទាំង ២ នេះឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ