វៀតណាមបង្កើនសាមគី្គភាពឯកភាពនិងតួនាទីជាកញ្តាលក្នុងអាស៊ាន
(VOVworld)-នាថ្ងៃទី៣០ធ្នូនៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម ក្នុងតួនាទីជាស្ថាប័នសម្របសម្រួលជាតិទទួលបន្ទុកកិច្ចសហប្រតិបត្តិការអាស៊ានបានរៀបចំសន្និសិទអន្តរក្រសួង និងផ្នែក សំដៅបូកសរុប និងវាយតម្លៃស្ថានភាព ចូលរួមកិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ កិច្ចប្រជុំនេះដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Le Hoai Trung ដោយមានការចូលរួមរបស់តំណាងក្រសួង ផ្នែកជាង២០ដែលចូលរួមកិច្ចសហ ប្រតិបត្តិការអាស៊ាន។
|
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈtgvn.com.vn ) |
ឆ្នាំ២០១៤ នេះវៀតណាមបានចូលរួមពេញលេញ និងបំពេញល្អរាល់ការ
សន្យា និងរួមចំណែកយ៉ាងសកម្មលើគ្រប់វិស័យរបស់អាស៊ានដោយពាក្យស្លោក
ម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវ។ វៀតណាមម្ចាស់ការជម្រុញសាមគ្គី
ភាព ឯកភាពនិងតួនាទីជាកណ្តាលរបស់អាស៊ានក្នុងការដោះស្រាយរាល់ការ សាកល្បងកើតមានឡើងក្នុងតំបន់ ជាពិសេសបញ្ហាសមុទ្រខាងកើត។
ក្នុងឆ្នាំ២០១៥ វៀតណាមនឹងប្រមូលផ្តុំសារវ័ន្ត ផ្តល់អាទិភាពទៅលើការ
ជម្រុញឲ្យកកើតឡើងសហគមន៍អាស៊ាននាឆ្នាំ២០១៥ ម្ចាស់ការចូលរួមកសាង
ចក្ខុវិស័យសហ គមន៍អាស៊ានក្រោយឆ្នាំ២០១៥ និង បង្កើនសាមគ្គីភាព តួនាទី
ជាកណ្តាលរបស់ អាស៊ានក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសហ
ប្រតិបត្តិការក្នុងតំបន់៕