វៀតណាមបង្កើនសមត្ថភាពក្នុងការការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុក

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តសកម្មភាពមួយចំនួនរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដើម្បីគាំទ្រនិងបង្កើនសមត្ថភាពក្នុងការការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុក ក្នុងបរិបទដែលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។

ការសម្រេចចិត្តនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខាផងដែរ។គួរកត់សម្គាល់ថាសេចក្តីសម្រេចចិត្តនេះបានសង្កត់ធ្ងន់ទៅលើខ្លឹមសារមួយចំនួនដែលត្រូវផ្តោតជាសំខាន់ដូចជា៖ បណ្តុះបណ្តាលពីចំណេះដឹងទូទៅដល់ចំណេះដឹងជំនាញយ៉ាងជ្រៅលើវិស័យការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុកជាពិសេសគឺសមាគមនិង សហគម ន៍អង្គភាពអាជីវកម្ម; ផ្តល់ព័ត៌មានអំពីវិធានការ ការពារពាណិជ្ជកម្មនាបច្ចុប្បន្នដល់សមាគម វិស័យផលិតកម្មក្នុងស្រុក ព្រមទាំង បំពេញបន្ថែមនូវនីតិវិធីស្តីពីការការការពារពាណិជ្ជកម្មតាមទិសដៅមានប្រសិទ្ធភាពការ ងាយស្រួលនិងសមស្របតាមការវិវត្តន៍ថ្មីៗ ក៏ដូចជាបង្កើនការអនុវត្តបទប្បញ្ញត្តិស្តីពីការការពារពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ