វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់មជ្ឈដ្ឋានវិនិយោគិនបរទេសលើវិស័យប្រេងឧស្ម័ន

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់មជ្ឈដ្ឋានវិនិយោគិនបរទេសលើវិស័យប្រេងឧស្ម័ន - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dungថ្លែងមតិនៅក្នុងវេទិកា “អាជីវករវៀតណាមនៅរុស្ស៊ី-យថា ទស្សន៍សហប្រតិបត្តិការវៀតណាមរុស្ស៊ីក្នុងកាលៈទេសៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម​-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបមានសុពលភាព”

(VOVworld)-នាថ្ងៃទី១៩កញ្ញា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហព័ន្ធ
រុស្ស៊ី ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងក្រុមការងាររបស់រដ្ឋាភិបាលវៀត
ណាម បានអញ្ជើញទៅទស្សនានិងជួបធ្វើការជាមួយក្រុមប្រេងឧស្ម័ន Zarubezhneft។
 ក្រុមហ៊ុននេះជាដៃគូយុទ្ធសាស្ត្រប្រពៃណីយូរអង្វែងរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន
 វៀតណាម។​នៅទីនេះ​លោក Trinh Dinh Dung បានអះអាងនូវការសន្យារបស់រដ្ឋាភិ
បាលវៀតណាម អំពីការបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសលើ វិស័យ
ប្រេងឧស្ម័ន ក្នុងនោះមានក្រុមហ៊ុន Zarubezhneft និងក្រុមហ៊ុនដទៃទៀតរបស់ រុស្ស៊ី។​
មុននោះ នារសៀលថ្ងៃទី១៨កញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បាន
អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងវេទិកា “អាជីវករវៀតណាមនៅរុស្ស៊ី-យថា ទស្សន៍
សហប្រតិបត្តិការវៀតណាមរុស្ស៊ីក្នុងកាលៈទេសៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀត
ណាម​-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបមានសុពលភាព”ដែលបានរៀបចំឡើងនៅមជ្ឈ
មណ្ឌលពាណិជ្ជកម្មហាណូយ-ម៉ូស្គូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ