វៀតណាមបង្កលក្ខណៈដើម្បីទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចស្នូល


វៀតណាមបង្កលក្ខណៈដើម្បីទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចស្នូល - ảnh 1
វៀតណាមបង្កលក្ខណៈដើម្បីទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចស្នូល (VNA)

(VOVworld) – ផ្តល់មតិចំពោះគំរោងច្បាប់ទេសចរណ៍ (វិសោធនកម្ម) ក្នុងសម័យ
ពិភាក្សាតាមក្រុម នាព្រឹកថ្ងៃទី ៨ វិច្ឆិកា ក្នុងក្របខ័ណ្ឌសម័យប្រជុំកលើកទី ២
រដ្ឋសភាវៀតណាម នីតិកាលទី ១៤ សមាជិកសភាបានចាត់ទុកថា៖ ការធ្វើ
វិសោធកម្មច្បាប់បំរើការបង្កើតយន្តការគិតិយុត្តិការពារសិទ្ធិនិងផលប្រយោជ
ន៍ស្របច្បាប់របស់អង្គការបុគ្គលនៅក្នុងនិងក្រៅប្រទេសលើវិស័យទេស​ចរណ៍
ដែលលើកកំពស់សមត្ថភាពប្រកួតប្រជែង។ ទាក់ទិនដល់ប្បញ្ញត្តិដែលវិនិយោ
គិន បរទេសមានសិទ្ធិធ្វើអាជីវកម្មទេសចរណ៍នៅវៀតណាម លោក Vuong
Van Sang សមាជិកសភាខេត្ត  Lao Cai បានចាត់ទុកថា៖

        «ការអនុញ្ញាតឲ្យជនបរទេសចូលរួមអាជីវកម្មទេសចរណ៍គឺសមស្រប
ដោយសារមានការប្រកួតប្រជែងទើបការធ្វើអាជីវកម្មមានការអភិវឌ្ឍន៍
ជាពិសេស ក្នុងដំណាក់កាលធ្វើសមាហរណកម្មអន្តរជាតិ។ បញ្ហាបច្ចុប្បន្ន
គឺរដ្ឋាភិបាលគ្រប់គ្រ វិនិយោគិនបរទេសតាមរយៈមធ្យោបាយច្បាប់ដូចម៉្តេច?»

        នាព្រឹកថ្ងៃដដែល សមាជិកសភាក៏បានពិភាក្សាអំពីបញ្ហាសំខាន់ផ្សេងៗ
ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ