វៀតណាមបង្រួមគម្លាតជាមួយឥណ្ឌូនេស៊ី សិង្ហបុរីក្នុងវិស័យ Start-up

(VOVWORLD) - យោងតាមកាសែត Nikkei Asia Review កាលពីថ្ងៃទី ៣ ខែកញ្ញា បានផ្សាយអត្ថបទមួយរបស់អ្នកនិពន្ធ Kentaro Iwawoto ស្តីពីការអភិវឌ្ឍរបស់ចលនាចាប់ផ្តើមអាជីវកម្មនៅវៀតណាម។ ក្រោមប្រធានបទ « បណ្តា Start-up របស់     វៀតណាមបង្រួមគម្លាតជាមួយឥណ្ឌូនេស៊ី និងសិង្ហបុរីដោយអាស្រ័យទៅលើប្រភពដើមទុនថ្មី» ហើយអត្ថបទនេះបានអះអាងអំពីសកម្មភាពចាប់ផ្តើមអាជីវកម្មនៅវៀតណាម កំពុងមានកំណើនលឿន ដោយមិនអើពើពីការខកខាននៃខឿនសេដ្ឋកិច្ចពិភពលោកនោះឡើយ ហើយប្រទេសនេះមានសក្តនុភាពច្រើនដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មជួរមុខនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លើកពីនេះទៅទៀត កាសែតនេះក៏បានឆ្លុះបញ្ចាំងថាសភាពការណ៍នៃការវិនិ   យោគលើសហគ្រាសចាប់ផ្តើមអាជីវកម្មនៅវៀតណាម បានចាប់ផ្តើមកើនឡើងនាឆ្នាំទៅមិញ ក្នុងនោះរួមមានវិស័យលក់រាយតាមអន់ឡាញ ទូទាត់ប្រាក់ ព្រមទាំងក្នុងវិស័យអប់រំនិងការទាក់ទាញបានដើមទុកវិនិយោគធំផងដែរ។ ក្នុងចំណោម start-up ដែលបានកៀរគរដើមទុននាឆ្នាំទៅមិញនោះ កម្មវិធីទូទាត់អេឡិចត្រូនិច  MOMO បានកៀរគរទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិកពីមូលនិធិភាគហ៊ុនឯកជន Warburg Pincus របស់អាមេរិក។ នេះគឺជាអង្គភាពមួយក្នុងចំណោម Start-up វៀតណាមដែលបានកៀរគរដើមទុនវិនិយោគដ៏ធំបំផុតក្នុងជុំកៀរគរដើមទុនទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ