វៀតណាមបញ្ជាក់ករណីឆ្លងវីរុស nCoV ទី៨
(VOVWORLD) - គួរបញ្ជាក់ថា អ្នកជំងឺស្ត្រីពោលខាងលើរួមជាមួយមិត្តរួមការងារ៧នាក់ ផ្សេងទៀត ត្រូវបានក្រុមហ៊ុនបញ្ជូនទៅហ្វឹកហ្វឺននៅទីក្រុង Wuhan ប្រទេស ចិន ហើយវិលត្រឡប់មកវៀតណាមវិញនៅលើយន្តហោះនិងរថយន្តតែមួយ។
នាព្រឹកថ្ងៃទី៣ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ ករណីឆ្លងវីរុស corona ប្រភេទថ្មី ទី៨។ នោះគឺអ្នកជំងឺស្ដ្រីម្នាក់ មាន អាយុ២៩ឆ្នាំ ជាពលករដែលធ្វើនៅក្រុមហ៊ុន Nihon Plast របស់ជប៉ុននៅ ស្រុក Binh Xuyen ខេត្ត Vinh Phuc។ ស្រ្តីរូបនេះត្រូវឆ្លងវីរុស នៅពេល ទាក់ទងប្រាស្រ័យជាមួយមិត្តរួមការងារដែលកើតជំងឺ។
គួរបញ្ជាក់ថា អ្នកជំងឺស្ត្រីពោលខាងលើរួមជាមួយមិត្តរួមការងារ៧នាក់ ផ្សេងទៀត ត្រូវបានក្រុមហ៊ុនបញ្ជូនទៅហ្វឹកហ្វឺននៅទីក្រុង Wuhan ប្រទេស ចិន ហើយវិលត្រឡប់មកវៀតណាមវិញនៅលើយន្តហោះនិងរថយន្តតែមួយ។ អ្នកជំងឺនេះកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈឹមសាខា Dong Anh ហើយកំពុងមានស្ថានភាពស្ថិរភាព៕